រមណីយដ្ឋានទួលព្រៃយាយ​មត្រូវបានធ្វើ ពិធីក្រុងពាលី និងកែលម្អ  សម្រាប់ អោយប្រជាពលរដ្ឋ​ ទាំងភ្ញៀវជាតិ​ និងអន្តរជាតិ គោរពបូជា​ បួងសួង​ បន់ស្រន់សុំសេចក្តីសុខសប្បាយ នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: ពិធីក្រុងពាលី និងកែលម្អ រមណីយដ្ឋានទួលព្រៃយាយ​ សម្រាប់ អោយប្រជាពលរដ្ឋ​ ទាំងភ្ញៀវជាតិ​ និងអន្តរជាតិ គោរពបូជា​ បួងសួង​ បន់ស្រន់សុំសេចក្តីសុខសប្បាយ នៅក្រុងបាវិត។

ជាក់ស្តែង  លោក​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ នាព្រឹកថ្ងៃសុក្រ១១កេីត​ ខែអស្សុជ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស២៥៦៩​ ត្រូវ​ នឹងថ្ងៃទី៣​ ខែតុលា​ ឆ្នាំ២០២៥នេះ​ បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខសប្បាយក្នុងការ​ជួសជុល និងកែលម្អ រមណីយដ្ឋានទួលព្រៃយាយ​ស្ថិតនៅក្រុងបាវិត។

ពិធីនេះ​ក៏មានការអញ្ជេីញចូលរួមពីលោក អភិបាលរងខេត្ត​,លោកនាយករងរដ្ឋបាលសាលាខេត្ត​,លោកស្នងការរងនគរបាលខេត្ត,លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​,លោក​ លោកស្រី​ ប្រធានមន្ទីរនានាក្នុងខេត្ត,លោកប្រធានក្រុមប្រឹក្សាក្រុង​,​លោក លឹមសៀងហេង អភិបាល​ក្រុងលោក អភិបាលរង​ ក្រុងបាវិត,លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបជូនថា​ រមណីយដ្ឋានទួលព្រៃយាយ​ មានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល​ សង្កាត់​បាវិត​ ក្រុងបាវិត​ ក្រុងបាវិត​ ខេត្តស្វាយរៀង​មានចម្ងាយប្រមាណ២,៥០០ម៉ែត្រ​ ពីច្រកទ្វាព្រំដែនអន្តរជាតិបាវិត​ ហេីយទីទួលបុរាណនេះ​ ពីដេីមរៀងមក​ រហូតដល់បច្ចុប្បន្ន​ បានក្លាយជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋ​ ទាំងភ្ញៀវជាតិ​ និងអន្តរជាតិតែងតែទៅគោរពបូជា​ បួងសួង​ បន់ស្រន់សុំសេចក្តីសុខសប្បាយតាមជំនឿរបស់ខ្លួនជាបន្តបន្ទាប់​រៀងរាល់ថ្ងៃ​ កត្តាទាំងនេះហេីយដែលបានជម្រុញឱ្យរដ្ឋបាលខេត្ត​ និងរដ្ឋបាលក្រុងបាវិត​រៀបចំកែលម្អរសោភ័ណ្ឌភាពទីតាំងនេះឱ្យភាពស្រស់ស្អាត​ និងមានភាពទាក់ទាញសម្រាប់ជាប្រយោជន៍ពីពេលនេះ​ទៅថ្ងៃអនាគត។

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print