នគរបាលស្រុកថ្មគោលអនុវត្តដីកាចាប់ខ្លួនជនសង្ស័យម្នាក់តាមអំណាចតុលាការ ក្នុងករណីជួញដូរសារធាតុញៀន

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៦:៤០នាទី បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ លេខ៦២៤ ត.ព្រ ចុះថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៥ របស់លោក សេង សុឹមសុរិយា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ វយ បូរី ហៅរី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្រុមទី០១ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាប់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print