នគរបាលបង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់​ ជាមុខសញ្ញារក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់​

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹង យោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល​ នៅវេលាម៉ោង១១និង០៥នាទី​ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ជួញដូរ ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិរស្មីសង្ហារ ឃុំ រស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​ ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ១-ឈ្មោះ ទេព ពីណាល់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់, ទូរស័ព្ទម៉ាក់ SAMSUNG ពណ៌ខ្មៅចំនួន ០១គ្រឿង, សម្ភារៈសម្រាប់ចែករំលែកលក់ថ្នាំញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print