ខេត្តកំពង់ស្ពឺ ៖ តួរនាទីជាមេប៉ុស្តិ៍ អង្គ្រង នៃខេត្តកំពង់ស្ពឺ បានដកកាំភ្លេីងបាញ់ទៅលេីយុវជនវ័យ១៧ឆ្នាំម្នាក់ស្លាប់ និងម្នាក់ទៀតរត់រួច ខណៈជនរងគ្រោះជិះម៉ូតូឌុបគ្នាទៅទិញទឹកកក កាលពីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ត្រង់ចំណុចនៅភូមិក្រយូង ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បើយោងតាមការបញ្ជាក់ពីម្ដាយជនរងគ្រោះ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មេប៉ុស្តិ៍ពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខាងលេីបានបាញ់ចំដើមទ្រូងកូនប្រុសរបស់ខ្លួនស្លាប់ ។
ចំពោះមូលហេតុ ដែលឈានដល់ការបាញ់សម្លាប់មនុស្សស្លាប់ បែបនេះ គេនៅមិនទាន់ដឹងពីរឿងហេតុនៅឡេីយ ។
បន្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យ ដើម្បីយកមកដាក់ទោសតាមនិតិវិធីច្បាប់ ឯសពជនរងគ្រោះ ក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី៕
...