​ពុទ្ធោ​! គ្រឿងញៀន​១ស្បោងធំត្រូវបានមត្ថកិច្ចទប់ស្កាត់ទាន់ពេលវេលានៅតំបន់ជនបទនៃស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ស្រ្តី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​២ខេត្ត សហការ​ស្រាវជ្រាវ និងបង្រ្កាប​ទាន់​ពេលវេលា ក្នុងនោះក៍គេរកឃើញវត្ថុតាងសង្ស័យសារធាតុញៀន និងធ្វើការ​ដកហូតផងដែរ នេះបើតាមការបញ្ជាក់ពីមន្រ្តីក្នុងលក្ខ័ណសុំមិនបញ្ចេញឈ្មោះ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំ​ម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៤ ខែតុលា​ ឆ្នាំ​២០២៥ នេះ ។​

ប្រភព​ដដែល​ឲ្យដឹង​ទៀត​ថា ករណី​បង្រ្កាប​ជនសង្ស័យ​រក្សា​ទុក ចែកចាយ សង្ស័យ​សារធាតុ​ញៀន​ខាងលើ ធ្វើឡើង​ត្រង់ចំណុច​ផ្ទះស្រ្តីម្នាក់ឈ្មោះ កង ដា អាយុ ៦១ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ ស្ថិត​នៅ​ភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។​

ប្រភព​បញ្ជាក់​ទៀត​ថា ករណី​ខាងលើ​កម្លាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្តកោះកុង សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ស្រុកវាលវែង ធ្វើការឡោមព័ទ្ធ និងឆេកឆេផ្ទះស្រីសង្ស័យ(កង ដា)និងកន្លែងផ្សេងៗក្បែរនោះ ទើបគេរកឃើញម្សៅក្រាមពណ៏សថ្លា សង្ស័យ​ជាសារធាតុ​ញៀន ដែលគេ​ច្រកក្នុងថង់ប្លាស់ស្ទិច ភ្ជួរ​នៅនឹងធ្នឹមទ្រុងជ្រូកក្បែរផ្ទះ ។​

ប្រភព​បញ្ជាក់​បន្ថែម​ថា ម្សៅ​ក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀន១ស្បោងធំនេះ មានទម្ងន់ប្រមាណ(600G)បច្ចប្បន្ន ជនសង្ស័យ​(កង ដា)រួមទាំងវត្ថុតាង ប្រគល់​ទទួលជូនមន្រ្តីជំនាញប្រឆាំងគ្រឿងញៀន ខេត្តកោះកុង ចាត់​ការ​បន្ត ៕

...

ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print