លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បាននិយាយថាលោកមិនមានបំណងលាលែងពីតំណែងនោះទេ ប៉ុន្តែបានទទួលស្គាល់ថាលទ្ធផលវិជ្ជមានគឺមានសារៈសំខាន់ក្នុងការរក្សាតំណែងរបស់គាត់នៅ Old Trafford ខណៈដែលសម្ពាធកាន់តែកើនឡើងបន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អាក្រក់។
Man United បានធ្លាក់ចេញពី League Cup រួចហើយបន្ទាប់ពីការបរាជ័យក្នុងជុំទីពីរដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមស្នាដៃក្រុម Grimsby Town ដែលលេងនៅក្របខណ្ឌទី 4 របស់អង់គ្លេស និងពុំមានវត្តមានក្នុងការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុបបន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី 15រដូវកាលមុន។
សម្ពាធកាន់តែខ្លាំងឡើងលើលោកAmorim សម្រាប់រដូវកាលថ្មីខណៈដែលក្រុមរបស់គាត់ឈរនៅលេខរៀងទី 14 ក្នុងតារាងអង់គ្លេស Premier League ដោយមានត្រឹមតែ 7 ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន 6 ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់វ័យ 40 ឆ្នាំរូបនេះបានដឹកនាំឈ្នះ 9 ដង ចាញ់ 17 ដង និងស្មើ 7 ដងក្នុងការប្រកួតលីកចំនួន 33 របស់គាត់ជាមួយបិសាចក្រហម។ គាត់បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅមុនការប្រកួតក្នុងផ្ទះនៅថ្ងៃសៅរ៍ជាមួយនឹងក្រុម Sunderland ដែលកំពុងលេងល្អខ្លាំងថា ការបញ្ចប់ដំណែងគឺការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលក្លឹប។ គាត់មិនលាលែងទេ។អ្វីដែលជាគន្លឹះសំខាន់គឺគាត់ត្រូវដឹកនាំឱ្យមានលទ្ធផលល្អ៕