ការលក់រថយន្តអគ្គិសនីនៅអង់គ្លេសកើនឡើងជិតមួយភាគបីក្នុងខែកញ្ញា

ចែករំលែក៖

ការ​លក់​រថយន្ត​អគ្គិសនី​របស់​ចក្រភព​អង់គ្លេស​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​ខែ​កញ្ញា ដោយសារការ​ឧបត្ថម្ភធន​ពី​អ្នក​បង់​ពន្ធ​ថ្មី​បាន​ជួយ​ទាក់ទាញ​អ្នក​ទិញ​។

ការលក់រថយន្តអគ្គិសនី(EV) បានកើនឡើងជិតមួយភាគបីនៅក្នុងខែកញ្ញាធៀបនឹងឆ្នាំមុន ដល់ ៧២.៨០០ គ្រឿងនេះបើយោងតាមតួលេខបឋមពីសមាគមក្រុមហ៊ុនផលិត និងពាណិជ្ជករ (SMMT)។

រដ្ឋាភិបាលចក្រភពអង់គ្លេសបានដាក់ចេញនូវជំនួយដល់ការលក់រថយន្តអគ្គិសនីខណៈក្រុមហ៊ុនផលិតរថយន្តបានអះអាងថាពួកគេកំពុងជួបការលំបាកក្នុងការលក់។

ជំនួយនេះហាក់ដូចជាជួយក្រុមហ៊ុនផលិតរថយន្តមួយចំនួនក្នុងការលក់រថយន្តអគ្គិសនីសុទ្ធបន្ថែមទៀតនៅក្នុងខែកញ្ញា ខណៈដែលការលក់រថយន្តកូនកាត់ Plug-in ដែលរួមបញ្ចូលគ្នានូវម៉ាស៊ីនសាំងជាមួយនឹងអាគុយតូចជាងដែលអាចបញ្ចូលថាមពលបានដោយខ្សែ បានកើនឡើង ៥៦% ដល់ ៣៨.៣០០គ្រឿង ។ ការលក់រថយន្តកូនកាត់បានកើនឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្តដែលកំពុងជួបការលំបាកបានផ្លាស់ប្តូរការផ្តោតអារម្មណ៍ឆ្ពោះទៅរករថយន្តដែលមានផលចំណេញច្រើនជាង ចំពេលមានការប្រកួតប្រជែងខ្លាំង ជាពិសេសពីគូប្រជែងមកពីប្រទេសចិន។

រថយន្តអគ្គិសនីសុទ្ធ និងរថយន្តកូនកាត់សរុបមានចំនួនច្រើនជាងពាក់កណ្តាលនៃទីផ្សារនៅក្នុងខែកញ្ញា។ 

ពួកគេបានជួយការលក់សរុបឱ្យកើនឡើង ១៤% បើធៀបនឹងឆ្នាំមុន ដល់ ៣១២.៩០០គ្រឿងដែលជាខែកញ្ញាខ្លាំងបំផុតចាប់តាំងពីឆ្នាំ 2020មក។  ខែកញ្ញាគឺជាខែដ៏សំខាន់សម្រាប់អ្នកលក់រាយរថយន្តនៅចក្រភពអង់គ្លេស ដោយសារអ្នកទិញត្រឡប់ពីថ្ងៃឈប់សម្រាក និងស្លាកលេខប្តូរទៅឆ្នាំថ្មី ដែលជួយឱ្យយានយន្តរក្សាតម្លៃលក់បន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print