គ្រូបង្វឹកជម្រើសជាតិអង់គ្លេសថាកីឡាករល្អបំផុតមិនមែនស៊ុទ្ធតែអាចបង្កើតក្រុមល្អបំផុតនោះទេ

ចែករំលែក៖

លោកThomas Tuchel គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបាននិយាយថា កីឡាករល្អបំផុតមិនស៊ុទ្ធតែអាចបង្កើតក្រុមល្អបំផុតនោះទេ ហើយក៏បានអះអាងថាកីឡាករ Jude Bellingham អាចត្រូវបានដកចេញពីក្រុមចុងក្រោយរបស់អង់គ្លេស ទោះបីជាខ្សែបម្រើរូបនេះស្ថិតក្នុងស្ថានភាពលេងល្អដល់កំពូលក៏ដោយ។

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេសដែលមានសញ្ជាតិអាល្លឺម៉ង់នេះបានដាក់ការយកចិត្តទុកដាក់យ៉ាងខ្លាំងលើស្មារតីក្រុមជាមួយនឹងការជ្រើសរើសរបស់គាត់សម្រាប់ការប្រកួតមិត្តភាពនៅថ្ងៃព្រហស្បតិ៍ខាងមុខនៅផ្ទះប្រទេសវែល និងការប្រកួតជម្រុះ World Cup នៅឡាតវីនៅថ្ងៃអង្គារបន្ទាប់។

គាត់ពេញចិត្តខ្លងណាស់លើទម្រង់លេងកីឡាករអង់គ្លេស នៅពេលដែលក្រុមរបស់គាត់បានផ្តួល អង់ដូរ៉ា ហើយបានយកឈ្នះលើក្រុម ស៊ែប៊ី ដោយគ្មាន Bellingham កាលពីខែមុន។

ការលើកឡើងបែបនេះមានន័យថា លោកTuchel ជឿជាក់ថាការឈ្នះលើប្រទេសស៊ែប៊ីបានផ្តល់ភស្តុតាងគ្រប់គ្រាន់មិនជ្រើសរើស Bellingham និង Foden មករួមក្រុមទេ។

ចំណែកJack Grealish របស់ Everton ក៏ត្រូវបានកាត់ចោលផងដែរ។

អង់គ្លេសមានជម្រើសជាច្រើនសម្រាប់អ្នកពាក់លេខ 10 –ដូចជា Morgan Rogers លេងល្អទល់នឹងស៊ែប៊ី Eberechi Eze និង Morgan Gibbs-White បានរក្សាតំណែងរបស់ពួកគេ ហើយលោក Tuchel បានចង្អុលបង្ហាញថាគាត់ត្រូវតែផ្តល់រង្វាន់ដល់អ្នកដែលបានបង្ហាញការប្រឹងប្រែងចំពោះគាត់។

ក្រុមអង់គ្លេសពេញដែលត្រូវបានជ្រើសរើស

អ្នកចាំទី៖ Dean Henderson (Crystal Palace), Jordan Pickford (Everton), James Trafford (Manchester City)

ខ្សែការពារ៖ Dan Burn (Newcastle United), Marc Guehi (Crystal Palace), Reece James (Chelsea), Ezri Konsa (Aston Villa), Myles Lewis-Skelly (Arsenal), Jarell Quansah (Bayer Leverkusen), Djed Spence (Tottenham Hotspur), John Stones (Manchester City)

ខ្សែបម្រើ៖ Elliot Anderson (Nottingham Forest), Morgan Gibbs-White (Nottingham Forest), Jordan Henderson (Brentford), Ruben Loftus-Cheek (AC Milan), Declan Rice (Arsenal), Morgan Rogers (Aston Villa)

...

ខ្សែប្រយុទ្ធ៖ Jarrod Bowen (West Ham United), Eberechi Eze (Arsenal), Anthony Gordon (Newcastle United), Harry Kane (Bayern Munich), Marcus Rashford (Barcelona, ខ្ចីពី Manchester United), Bukayo Saka (Arsenal), Ollie Watkins (Aston Villa)៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print