នគរបាលក្រុងតាខ្មៅ ចាប់ខ្លួនថៅកែហាងម៉ាស្សាកោសជប់ម្នាក់ ក្រោយបង្ខំស្ត្រីម្នាក់ជាបុគ្គលិករួមភេទជាមួយភ្ញៀវគ្មានលួសថ្ងៃ

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រោយទទួលបានពាក្យបណ្ដឹងពីស្រ្តីម្នាក់ជាបុគ្គលិកហាងម៉ាស្សាមួយកន្លែងយីហោ៧៧៧៧ ស្ថិតនៅជាប់ផ្លូវ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ,នគរបាលបានចុះទៅចាន់ខ្លួនថៅកែហាងយកមកកសាងសុំណុំបញ្ជូនទៅតុលាការ ។

ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃសៅរ៏ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣៖៣០នាទី នៅហាងម៉ាស្សាកោសជប់យីហា៧៧៧៧ភូមិ ដែលជនរងគ្រោះ ឈ្មោះ ស ស.ម ភេទស្រី អាយុ១៦ឆ្នាំ។ ចំណែកជនសង្ស័យ ឈ្មោះ ចក់ ជីង ភេទស្រី អាយុ៣២ឆ្នាំ ។

ប្រភពឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៥ ជនរងគ្រោះបានមកសុំធ្វើការនៅហាងម៉ាស្សាកោសជប់មួយកន្លែងមានយីហោ៧៧៧៧ស្ថិតនៅកន្លែងខាងលើ ដែលមានថៅកែឈ្មោះចក់ជីងភេទស្រី អាយុ៣២ឆ្នាំ ជាអ្នកមើលការខុសត្រូវ។

ចាប់តាំងពីចូលបំរើការងារក្នុងហាងម៉ាស្សានេះមក ជនសង្ស័យដែលជាថៅកែស្រីតែងតែចាប់បង្ខំឲ្យជនរងគ្រោះបំរើសេវាកម្មរួមភេទជាមួយភ្ញៀវជាញឹកញាប់គ្មានលោះពេលម្តងណាឡើយ ទោះបីជាជនរងគ្រោះមានជំងឺឬក៏មករដូវក៏ដោយ ដោយរួមភេទជាមួយភ្ញៀវម្តងៗនៅកន្លែងគឺតម្រូវអោយដកប្រាក់ចំនួន១០,០០០ រៀលថ្លៃបន្ទប់ តែបើចេញក្រៅវិញគឺដកចំនួន៤០,០០០រៀល។

ប្រភពបន្តថា លុះមកដល់ថ្ងៃទី០៤ខែតុលាឆ្នាំ២០២៥ វេលាម៉ោង១៣៖៣០នាទី ដោយជនរងគ្រោះទ្រាំទ្រនឹងការចាប់បង្ខំរបស់ជនសង្ស័យលែងបានតទៅទៀត ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ឲ្យចុះជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យយកមកសាកសួរចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យ បានឆ្លើយថា គាត់ពិតជាបានដកប្រាក់ចំនួន១០,០០០រៀលពីជនរងគ្រោះនៅពេលរួមភេទជាមួយភ្ញៀវនៅកន្លែងរបស់គាត់ប្រាកដមែន តែគាត់មិនបានចាប់បង្ខំជនរងគ្រោះនោះឡើយ តែនៅពេលជនរងគ្រោះចេញក្រៅជាមួយភ្ញៀវវិញ គាត់មិនដែលដកប្រាក់ពីជនរងគ្រោះឡើយ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print