ស្នងការនគរបាលខេត្តព្រៃវែង ៖ បុគ្គលឈ្មោះហ៊ន និងក្រុមបក្ខពួកគាត់ចូលឆារឆៅកិច្ចការងារសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ក៏បានធ្វើឱ្យការពន្លាតដែនសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសដ៏ធំមួយត្រូវបរាជ័យ

ចែករំលែក៖

ខេត្តព្រៃវែង ៖ បុគ្គលឈ្មោះហ៊ននេះ ជាច្រើនលើកច្រើនសារតែងបង្ករបញ្ហាប៉ះពាល់ខ្ញុំ ប៉ុន្តែខ្ញុំក៏នៅលើកលែងអភ័យឱ្យ ។ យ៉ាងណាក៏ដោយ ម្សិលមិញនេះ ដោយសារគាត់ និងក្រុមបក្សពួកគាត់ចូលឆារឆៅកិច្ចការងារសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ក៏បានធ្វើឱ្យការពន្លាតដែនសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសដ៏ធំមួយត្រូវបរាជ័យ ។ នេះជាការបង្ហោះផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។

លោកស្នងការនគរបាលខេត្តព្រៃវែង បានលើកឡើងថា ៖ ខ្ញុំនិងមន្ត្រីរបស់ខ្ញុំជាង១០០នាក់ បូករួមជាមួយមន្ត្រីមកពីនាយកដ្ឋានប្រឆាំងភេរវកម្មអគ្គស្នងការជាច្រើនរូប បានខិតខំស៊ើបអង្កេតស្រាវជ្រាវបទល្មើសនេះជាង២សប្តាហ៍មកហើយ ខិតខំរក្សាការសម្ងាត់ខ្ពស់បំផុត ប៉ុន្តែបុគ្គលឈ្មោះហ៊ន និងបក្ខពួក ដើម្បីតែ Views និង Comments ធ្វើឱ្យកិច្ចការរបស់ខ្ញុំបរាជ័យ ។

សូមបញ្ចាក់ជូនថា ២ ឬ ៣ ថ្ងៃទៀត ខ្ញុំនឹងបង្ហាញជូនបទល្មើសដែលខ្ញុំនិងមន្ត្រីនគរបាលបានធ្វើ តើមានផលប្រយោជន៍ធំធេងបែបណាដល់ពលរដ្ឋខ្មែរ? ខ្ញុំតាមដានមើលក្នុង Comments មានពលរដ្ឋខ្មែរជាច្រើនសរសេរជេរនគរបាល ។ សំណួរចុងក្រោយចង់ចោទថា តើខ្ញុំគួរលើកលែងឱ្យបុគ្គលឈ្មោះ ហ៊ន នេះបន្តឬយ៉ាងណា? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print