ភ្នំពេញ ៖ បើរកឃើញបទល្មើស ! គួរបណ្តេញពីក្របខ័ណ្ឌនិងដកតំណែងស្នងការព្រោះឃុបឃិតកាងប្រពន្ធរត់ពន្ធទំនិញចូលពីថៃសមត្ថកិច្ច ចម្រុះ រួមមាន មន្រ្តី គយចល័ត តំបន់ ១ មន្ត្រី ក.ប.ប ក្រសួង ពាណិជ្ជកម្ម មន្រ្តី នគរបាល សេដ្ឋកិច្ច ស្នងការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ រួមទាំង មន្ត្រី មូលដ្ឋាន បាន ត្រួតពិនិត្យ សាច់ ក្លាសេ របស់ ឧកញ៉ា អ៉ឹម សុផាន់ណា រឹទ្ធ ហៅ ចែទូច ចំនួន ២ទីតាំង នៅ សង្កាត់ ច្រាំង ចំរេះ១ ខណ្ឌ ឬស្សីកែវ រកឃេីញ សាច់ ក្លាសេសរុប ចំនួន ៣មុខ សាច់មាន់ សាច់ទា សាច់ ជ្រូក សរុប ចំនួនជាង ២៤៤ តោន ។
លទ្ធផល ពិនិត្យ មន្ត្រី គយ ចល័តតំបន់ ១ អះអាង ក្នុង កំណត់ហេតុថា ទំនិញ ទាំងអស់ បានបង់ ពន្ធ គ្រប់ ចំនួន ។ ដោយឡែក មន្ត្រី ក.ប.ប ដែល ជា មន្ត្រី ជំនាញ ពិនិត្យ គុណភាព បាន បញ្ជាក់ ប្រាប់ បណ្ដោះអាសន្ន ថា សាច់ ក្លាសេ ទាំងអស់ ទាំង អស់ គ្មាន សារធាតុ គីមី ដែល ធ្វើឲ្យ ប៉ះពាល់ ដល់ សុខភាព ទេ ។ ប៉ុន្តែ មន្ត្រី ក.ប.ប បានយក សំណាក សាច់ ក្លាសេ ទាំងនោះ ទៅមន្ទីរ ពិសោធ ន៍ធំ ដេីម្បី បញ្ជាក់ គុណភាព ច្បាស់ លាស់ ត្រូវ ការ ពេល ២ថ្ងៃ ទេីបដឹង លទ្ធផល ។
ចម្ងល់ មន្រ្តី ចូល រួម ក្រៅ ពី មន្ត្រី គយចល័ត និង មន្រ្តី ក.ប.ប មន្រ្តី ពាក់ព័ន្ធ ដែល បានចូលរួម គ្មាន សិទ្ធិ សុំថត ចម្លង សន្លឹក ពន្ធ គយដេីម្បីពិនិត្យផ្ទៀងផ្ទាត់ទេ បាន ត្រឹម មន្ត្រី គយប្រាប់ ថាបានបង់ ពន្ធគ្រប់ ប៉ុណ្ណោះ ។
ដេីម្បីផ្ដល់ ជំនឿជឿជាក់ មន្ត្រីគយ ចល័ត គួរ បង្ហាញ ក្រដាសពន្ធ ជាសាធារណៈដេីម្បី អោយ មហាជន អស់ ចិត្ត ចំណែក ការពិនិត្យ គុណភាព សាច់ គួរតែ មន្រ្តី ជំនាញ មក ពី ក្រសួង សុខាភិបាល ឬ វិទ្យាស្ថាន ប៉ាស្ទ័រ យកសំណាក ទៅ ពិនិត្យ ទេីប យុត្តិធម៌ ។ បេី តាមរយៈ មន្ត្រី ក.ប.ប ប្រជាពលរដ្ឋ គ្មាន ជំនឿ ទេ ព្រោះ មន្រ្តី ទាំងនោះ ស្និតស្នាល ជាមួយ ឈ្មួញ ដូចបងប្អូនទៅហេីយ ។ ជាពិសេស អង្គភាព ប្រឆាំង អំពើពុករលួយ គួរ បេីកការស៊េីបអង្កេត ករណី គេចពន្ធគយ ជាហូរហែរ ធ្វើឲ្យ រដ្ឋ បាត់ ចំណូល យ៉ាង ច្រើន។
បើនិយាយពីមេគយតំបន់១កាប់ឆៅណាស់ អ្នកដឹកទំនិញត្អូញគ្រប់គ្នា ដោយទំនិញមកតាមផ្លូវជាតិណាក៏មិនពីគាត់តុងក្បាលឡានដែរ ទូទាំងប្រទេសគឺចូលភ្នំពេញ ! ។
លោក នូ សុីថា មេគយចល័តទូទាំងប្រទេស មិនទាន់សុំការបំភ្លឺបាននៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល់។ ដោយឡែមេគយតំបន់១ មិនទាន់មានទូរស័ព្ទសុំការបំភ្លឺនៅឡើយ ៕
ដោយ ៖ សិលា