ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជឱ្យផ្នែកព្រហ្មទណ្ឌសហការស្រាវជ្រាវបបង្ក្រាបករណីក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅត្រង់ចំណុចផ្លូវបេតុង ភូមិតារាជ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ បានស្រាវជ្រាវនិងឃាត់បានក្មេងទំនើងបង្ហោះម៉ូតូចំនួន៣នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ដេីម្បីចំណាត់ការ៖
១/ឈ្មោះ ឈឿន ដារ៉ា ភេទប្រុសអាយុ ១៥ឆ្នាំ នៅភូមិសំរោងខ្ពស់ ឃុំមហាឫស្សី ស្រុកគងពិសី អ្នកបង្ហោះ
ម៉ូតូ,២/ឈ្មោះ ណុប សេរី ភេទប្រុសអាយុ១៤ឆ្នាំ នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ អ្នក
អង្គុយពីក្រោយ និង ៣/ឈ្មោះ ផេង សុភា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងទៀប ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿង៖ ម៉ាកស៊ុយស៊ូគីនិច ពណ៌លឿងលាយស ពាក់ផ្លាកលេខភ្នំពេញ1LD-9175 ម៉ាកស៊ុយគីមិចពណ៌សគ្មានស្លាកលេខ រក្សាទុកធ្វេីការ ស្រាវជ្រាវរយៈពេល៩០ថៃ្ង កោសក់ពុះជេីងក្អែកនិងអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាទទួលយកកូនទៅគ្រប់គ្រងមិនឱ្យកេីតមានកំហុសជាលេីកទី២៕