ក្នុងអំឡុងពេលអវត្តមានយូររបស់នាងពីទីលានវាយកូនបាល់ដោយសារតែបញ្ហាសុខភាព កីឡាការិនីវាយកូនបាល់ជនជាតិបារាំង Oceane Dodin បានឆ្លៀតឱកាសសម្រាកដើម្បីទទួលការវះកាត់ពង្រីកសុដន់។
Dodin បានប្រាប់សារព័ត៌មាន RMC Sports ថា “វាជាអ្វីដែលខ្ញុំចង់ធ្វើជាយូរមកហើយ។ វាជាការពិតដែលខ្ញុំបានទាញយកប្រយោជន៍ពីការសម្រាកនេះ។ ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានធ្វើវា ខ្ញុំមិនសោកស្តាយទាល់តែសោះ ហើយវាមិនរំខានខ្ញុំទេ។ ខ្ញុំចង់វះកាត់ពង្រីកសុដន់ឥឡូវនេះប្រសើរជាងខ្ញុំឈានចូលអាយុជាង៤០ឆ្នាំទៅ”។
Dodin អាយុ ២៩ ឆ្នាំដែលបានឈានដល់អាជីពលំដាប់ពិភពលោកលេខ ៤៦ ក្នុងឆ្នាំ ២០១៧ និងបានឈ្នះរង្វាន់ ២,១ លានផោន (២,៨ លានដុល្លារអាមេរិក) ជាប្រាក់រង្វាន់អាជីពរហូតមកដល់បច្ចុប្បន្នបានត្រលប់មកលេងកីឡាវាយកូនបាល់វិញបន្ទាប់ពីការអវត្តមានរយៈពេល៩ខែដែលដើមឡើយបណ្តាលមកពីបញ្ហាខាងក្នុងដែលមើលឃើញថានាងមានជម្ងឺ vertigo ។
បញ្ហានេះបានអូសបន្លាយរយៈពេល ១០ ឆ្នាំ ហើយ Dodin បានសម្រេចចិត្តឈប់សម្រាកពីកីឡាដើម្បីទទួលការព្យាបាលនៅខែធ្នូ ឆ្នាំ ២០២៤ មុនពេលសម្រេចចិត្តវះកាត់ពង្រីកសុដន់៕