នាងRafaela Del Bianchi ដែលជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គមនិងអតីតមិត្តស្រីកីឡាបាល់ទាត់របស់ក្លឹបMan City បានទទួលមរណភាពនៅអាយុ២៧ឆ្នាំបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ។
គ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវហាយវេ Lix da Cunha ក្នុងទីក្រុង Campinas ស្ថិតក្នុងរដ្ឋ Sao Paulo ប្រទេសប្រេស៊ីល។ ហេតុការណ៍នេះត្រូវបានគេថតបានកាលពីវេលាម៉ោង៥ព្រឹកថ្ងៃសុក្រកន្លងទៅ ។ យោងតាមនាយកដ្ឋានសន្តិសុខសាធារណៈទីក្រុង Sao Pauloថា Del Bianchiមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលគ្រោះថ្នាក់បានកើតឡើង ចំណែកមិត្តភ័ក្តិម្នាក់ ដែលពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ហើយបានរួចជីវិតពីគ្រោះថ្នាក់ដោយរបួសស្រាល។
ប៉ូលីសបានរកឃើញរថយន្តក្រឡាប់នៅកន្លែងកើតហេតុ។
Bianchiបានត្រឡប់មកពីក្លឹបរាត្រីមួយវិញបន្ទាប់ពីបានបង្ហោះរូបនិងវីដេអូប៉ុន្មានម៉ោងមុននេះលើ Instagram។
Del Bianchi មានអ្នកតាមដានជាង២ម៉ឺន៩ពាន់ នាក់នៅទូទាំងបណ្តាញសង្គមរបស់នាង ជាកន្លែងដែលនាងបានចែករំលែកខ្លឹមសារអំពីទម្លាប់ហាត់ប្រាណ និងជីវិតរបស់នាងជាមួយកូនស្រីអាយុ 11 ឆ្នាំរបស់នាង Julia ។
នាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាឆ្នើមក្រុម Manchester City កីឡាករ Kerolin Nicoli៕