Cannavaro ដែលធ្លាប់ឈ្នះជើងឯក World Cupជាមួយអ៊ីតាលីទៅបង្វឹក អ៊ូសបេគីស្ថាន នៅ World Cup 2026

ចែករំលែក៖

លោកFabio Cannavaro នឹងត្រូវធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន (Uzbekistan) ខណៈដែលពួកគេត្រៀមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងនៅឆ្នាំក្រោយ។

Cannavaro បានឈ្នះ World Cup ជាមួយអ៊ីតាលីក្នុងនាមជាកីឡាករម្នាក់ ដោយបានដឹកនាំប្រទេសរបស់គាត់ឱ្យឈ្នះពានក្នុងឆ្នាំ 2006 ប៉ុន្តែកំណត់ត្រារបស់គាត់ជាគ្រូបង្វឹកហាក់មិនសូវបានជោគជ័យទេ។

ការងារថ្មីបំផុតរបស់គាត់គឺនៅជាមួយ Dinamo Zagreb ប៉ុន្តែនោះគឺជារយៈពេលខ្លីតិចជាង 4 ខែដែលបានបញ្ចប់នៅក្នុងខែមេសា។

សេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់ អ៊ូសបេគីស្ថាន បាននិយាយថាពួកគេ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយ Fabio Cannavaro ដែលជាអ្នកឯកទេសដ៏ល្បីល្បាញម្នាក់ក្នុងចំណោមខ្សែការពារដ៏ល្អបំផុតនៃជំនាន់របស់គាត់ ។

គ្រូបង្វឹកវ័យ 52 ឆ្នាំរូបនេះធ្លាប់មានតួនាទីជាគ្រូបង្វឹកជាមួយក្លឹបនៅប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ក៏ដូចជានៅអ៊ីតាលីផងដែរ។

គាត់ក៏មានរយៈពេលខ្លីជាអ្នកគ្រប់គ្រងបណ្តោះអាសន្នក្នុងក្លឹបរបស់ប្រទេសចិនក្នុងឆ្នាំ 2019 ។

...

គាត់នឹងស្នងតំណែងរបស់លោក Timur Kapadze ដែលបានកាន់តំណែងកាលពីខែមិថុនា នៅពេលដែលប្រទេសអាស៊ីកណ្តាលមួយនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត World Cup ជាលើកដំបូង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print