ខេត្តក្រចេះ-ស្ទឹងត្រែង៖ សត្វព្រៃកម្រជាច្រើនប្រភេទត្រូវបានធ្វើការសិក្សាស្រាវជ្រាវដោយធ្វើកំណត់ត្រាចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែងកាលពីខែកញ្ញា ឆ្នាំ២០២៥កន្លងមក ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រុមស្រាវជ្រាវជីវៈចម្រុះរបស់ WWF-កម្ពុជា។
ជាក់ស្តែងលទ្ធផលទទួលបានក្នុងនេះមានដូចជា៖សត្វត្រយងចង្កំកស ចំនួន ២៩៨ ត្រូវបានកត់ត្រាឃើញនៅទ្រនំចំនួន ២០ (១៩ សំបុកកំពុងវត្តមានសត្វ) ចន្លោះពីថ្ងៃទី១២ដល់១៦ ខែកញ្ញា ឆ្នាំ ២០២៥។
ដោយឡែកសំបុកសត្វត្រដក់តូចចំនួន ១៤ ត្រូវបានកត់ត្រា នៅភូមិអូរកក់ និងភូមស្រែឈូក ខេត្តក្រចេះចន្លោះពីថ្ងៃទី១៨ដល់១៩ ខែកញ្ញា ឆ្នាំ២០២៥៕
...