ស្របពេលភ្លៀងកំពុងតែធ្លាក់មាន TYOTA Vitz មួយគ្រឿងបើកបុកក្បាលពុះចែកទ្រូងផ្លូវខ្ទាតចេញមួយកង់ រថយន្ដរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់​បេីក​រថយន្ដ​ TYOTA Vitz ស្របពេលភ្លៀងកំពុងតែក៏រេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលខ្ទាតចេញមួយកង់ ចំណែករថយន្ដរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ តែសំណាងល្អក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១២និង ៤០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​០៩​ ខែ​តុលា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៧៣​ សង្កាត់​ទួល​សង្កែ​ទី១​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

តាមប្រភពបានអោយដឹងថាមុនពេលកើតហេតុមានរថយន្ដម៉ាក TYOTA Vitz ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BV-4975 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងស្ថានភាពមេឃកំពុងតែធ្លាក់ភ្លៀង តាមតាមបណ្ដោយផ្លូវ២៧៣ ទិញដៅពីកើតមកលិចក្នុងល្បឿនលឿនរហូតមកដល់ចំណុចកើតហេតុបើកខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតមកឆ្វេងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយខ្ទាតចេញមួយកង់ទៅខាងផ្លូវម្ខាង ធ្វើអោយរថយន្ដខ្ទេចពីខាងមុខយ៉ាងដំណំ រួមជាមួយនិងដាច់កង់ចេញម្ខាងផងដែរ ។
ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print