នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា កំពុងក៏ល្បាតតាមមូលដ្នានក៏ប្រទះឃើញក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក សេ១២៥ ក៏បានធ្វើសកម្មភាពឆក់ទូរសព្ទ័ជនជាតិបរទេសម្នាក់ដែលកំពុងជិះម៉ូតូកង់បី តាមបណ្ដោយផ្លូវលេខ២៧៤ ភ្លាមៗនោះក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានដេញចាប់ឃាត់ខ្លួនម្នាក់ ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់សម្រោលតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៧៤ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់មានទី១ ឈ្មោះ ង៉ែត វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់ម្ដុំទួលសង្កែ និងជនសង្ស័យទី២ដែលរត់គេចខ្លួនបាត់ ឈ្មោះ ហ៊ាង អាយុ១៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។

បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករា កំពុងល្បាតតាមមូលដ្នានប្រទះឃើញក៏បានតាមដានពីក្រោយស្រាប់តែ ជនសង្ស័យទាំង២នាក់ជិះម៉ូតូ២គ្រឿងម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FQ-1754 ខណៈមកដល់ចំណុចផ្លូវលេខ២៧៤ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរសព្ទ័ជនជាតិបរទេសដែលកំពុងជិះម៉ូតូកង់បី។ ភ្លាមៗនោះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាបាននាំគ្នាដេញតាមពីក្រោយប្រផាប់ប្រភីង ហើយជនសង្ស័យទាំង២បានព្យាយាមជិះគេចខ្លួន រហូតមកដល់ចំណុចមុខហាងសាំងតូតាល់ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌដេញចាប់បានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាច់សម្រោលតែម្តង។

បច្ចុប្បន្នជនសង្ស័យរួចនិងម៉ូតូត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕

gy (2)

ដោយ៖ ស រស្មី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print