Update៖ ​ក្រោយមានកម្មករម្នាក់ឆក់ខ្សែភ្លើងស្លាប់នៅក្នុងសិប្បកម្មនំTT ពេលនេះអធិការកិច្ច ក្រសួងការងារចុះពិនិត្យ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារអធិការកិច្ច ក្រសួងការងារបានចុះទៅសួរនាំនិងពិនិត្យនៅទីតាំងរោងចក្រធុនតូចផលិតនំស្រួយ​ TT មួយកន្លែង​ នៅតាមផ្លូវបេតុង ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក​ ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០២៥​ ក្រោយមានយុវជនម្នាក់ជាកម្មករបានឆក់ខ្សែភ្លេីងស្លាប់ក្នុងរោងចក្រនោះ​ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅសិប្បកម្មធ្វើនំ យុីហោ ធី ធី ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ផុន ដាណា ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករសិប្បកម្មផលិតនំ TT ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់ ។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះ បានឆក់ចរន្តអគ្គិភ័យនៅកន្លែងធ្វើការ ស្លាប់ភ្លាមៗនៅកន្លែង ហើយត្រូវបានម្ចាស់ទីតាំងព្យាយាមបិទបាំងព័ត៌មាន មិនហ៊ានរាយការណ៍ទៅសមត្ថកិច្ចភ្លាមទេ ម្យ៉ាងជនរងគ្រោះជាអនីតិជន សុខចិត្តហៅជួលរថយន្តឯកជន មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-7954 ដឹកសពយកទៅវត្ត ហើយក៏មិនហ៊ានដាក់ចុះពីរថយន្តដែរ ទុករហូតដល់រសៀលថ្ងៃដដែល ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យ ។

ការស្លាប់របស់យុវជនខាងលើ ទាំងម្ចាស់ទីតាំង ទាំងអ្នករកសុីដឹកសព ហាក់បីដូចជាលាក់បាំងព័ត៌មាន អូសបន្លាយច្រើនម៉ោង ទើបរាយការណ៍ជាក្រោយ ដើម្បីឱ្យជំនាញពិនិត្យកោសល្យវិច័យ មុននឹងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។

បន្ទាប់ពីកើតមានកម្មករជាអនីតិជនស្លាប់ ក្នុងសិប្បកម្មខាងលើ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ អធិការកិច្ច ក្រសួងការងារ បន្តចុះទៅសាកសួរ ដល់ទីតាំងកើតហេតុ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print