លោក Trump ស្នើឱ្យបណ្តេញអេស្ប៉ាញចេញពីអង្គការណាតូ

ចែករំលែក៖

អន្តរជាតិ ៖ លោកTrumpប្រធានាធិបតីអាមេរិកបានថ្លែងនៅថ្ងៃទី៩ខែតុលាថា ដោយសារតែអេស្ប៉ាញបដិសេធមិនបង្កើនថវិកាយោធារបស់ខ្លួនក្នុងទំហំធំ អ៊ីចឹងគួរពិចារណាពីការបណ្តេញអេស្ប៉ាញឱ្យចេញពីអង្គការណាតូ ។ នៅពេលមុននេះ ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក អង្គការណាតូបានសន្យាថានឹងបង្កើនថវិកាការពារជាតិប្រចាំឆ្នាំរបស់រដ្ឋសមាជិកពីចំនួន2%នៃផលិតផលក្នុងស្រុកសរុប (GDP)ឱ្យឡើងដល់ 5%។

នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងខែមិថុនាឆ្នាំនេះ រដ្ឋសមាជិកអង្គការណាតូបានសន្យាថានឹងបង្កើនថវិកាការពារជាតិរបស់ខ្លួនជាបណ្តើរៗរហូតដល់ចំនួន5%នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ 2035។ ទោះបីជាលោកSanchez នាយករដ្ឋមន្រ្តីអេស្ប៉ាញបានចុះហត្ថលេខាលើសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលក៏ដោយ ប៉ុន្តែ លោកនៅតែប្រកាប់ខ្ជាប់ការរក្សាថវិកាការពារជាតិរបស់ប្រទេសខ្លួនឱ្យនៅត្រឹមកម្រិតបច្ចុប្បន្នដដែល ពោលគឺស្មើនឹង2.1%នៃផលិតផលក្នុងស្រុកសរុប។ ជាការឆ្លើយតប លោក Trump បានគំរាមកំហែងថា នឹងធ្វើឱ្យអេស្ប៉ាញបង់តម្លៃក្នុងការចរចាពាណិជ្ជកម្មដោយសារការមិនបង្កើនថវិកាយោធាបន្ថែមទៀត៕

...

ប្រភព ៖ (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print