រដ្ឋមន្រ្តីទេសចរណ៍៖ ប្រទេសកម្ពុជា សូមស្វាគមន៍ និងបានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលការហោះហើរត្រង់ និងផ្ទាល់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudia Airlines )

ចែករំលែក៖

ភ្នំពេញ៖ លោលរដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី Sarah Lotfi Lajam តំណាងក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudia Airlines ) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងផ្លាស់ប្តូរយោបល់ពីការពង្រឹងកិច្ចសហការតភ្ជាប់ទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងអារ៉ាប៊ីសាអូឌីតរបស់ក្រុមហ៊ុន នាទីស្តីការក្រសួង។

ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កាលើការពង្រីកការតភា្ជប់តាមផ្លូវអាកាសរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់គ្រប់ទិសទី លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះ វត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវគម្រោងផែនការពង្រីកអាជីវកម្មរបស់ខ្លួនក្នុងតំបន់ និងក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនក្រុមហ៊ុនពីកិច្ចសហការគាំទ្ររបស់ក្រសួងទេសចរណ៍ក្នុងការទទួលស្វាគមន៍ដំណើរ Famtrip ដែលរៀបចំដោយក្រុមហ៊ុនមកព្រះរាជាណាចក្រកម្ពុជា។

តាមរយៈវត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយនេះដែលបានដឺកជញ្ជូនអ្នកដំណើរជាង៣៥លាននាក់ទៅកាន់គោលដៅចំនួន១៤៨ ក្នុងប្រទេសចំនួន១៤០ ទាំងទ្វីបអ៊ឺរ៉ុប អាស៊ី អូសេអានី អាហ្រ្វិក និងអាមេរិក ពិតជាជួយឱ្យមានកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត៕ដោយ​៖តារា​

H.E Minister of Tourism: Cambodia welcomes and is ready to receive direct flights between Riyadh and Phnom Penh of Saudia Airlines

Phnom Penh: On the afternoon of October 10, 2025, H.E. Mr. HUOT Hak, Minister of Tourism, granted a courtesy call to Ms. Sarah Lotfi Lajam, representative from Saudia Airlines, and her esteemed colleagues to exchange views to enhance tourism connectivity between Cambodia and the Kingdom of Saudi Arabia at the Ministry’s headquarter.

In an important and fruitful meeting on expanding Cambodia’s air connectivity to the world and promoting Cambodia’s tourism potential to all directions, H.E. Minister appreciated, and highly valued the company for seeing the strong tourism potential of an emerging market, the presence of the 4F Techo International Airport, and its trust in the wise leadership and long-term vision of the Royal Government of Cambodia by launching its business expansion plans in the region and in Cambodia.

Meanwhile, H.E. Minister also highlighted to the company the cooperation and support of the Ministry of Tourism in welcoming the Famtrip organized by the company to the Kingdom of Cambodia.

...

The presence of this major international airline, which has transported more than 35 million passengers to 148 destinations in 140 countries in Europe, Asia, Oceania, Africa and the America, has certainly helped to increase the number of international passengers and tourists to Cambodia.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print