គ្រូបង្វឹក Adi Hutter បានចាកចេញពីក្លឹប AS Monaco បន្ទាប់ពីដឹកនាំទទួលជ័យជម្នះតែមួយលើកគត់ក្នុងការប្រកួតប្រាំលើកចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថាលោក Sebastien Pocognoli អ្នកចាត់ការទូទៅនៅក្រុម Union Saint-Gilloise របស់ប្រទេសបែលហ្ស៊ិក នឹងត្រូវជំនួសតំណែងអតីតកីឡាករជម្រើសជាតិអូទ្រីសក្នុងនាមជាគ្រូបង្វឹក Monaco ថ្មី។
បន្ទាប់ពីដឹកនាំអស់រយៈពេលជាង២ឆ្នាំ ក្លឹបបារាំង Ligue 1 លោក Hutter បានដឹកនាំ Monaco ឱ្យឈានដល់ចំណាត់ថ្នាក់កំពូលទាំងបីក្នុងពីររដូវកាលមុន ប៉ុន្តែក្លឹបបានចាប់ផ្តើមរដូវកាល 2025-26 ដោយលទ្ធផលមិនល្អពិសេសរងបរាជ័យក្នុងលទ្ធផល 4-1 នៅ Club Brugge ក្នុងក្របខ័ណ្ឌ Champions League មុនពេលប្រកួតស្មើ 2-2 ជាមួយ Manchester City ។
លទ្ធផលស្មើ 2-2 កាលពីចុងសប្តាហ៍មុន ជាមួយនឹងក្រុមនៅសល់កីឡាករ ១០នាក់ Nice បានធ្វើឱ្យMonaco ឈរនៅលេខរៀងទី៥ ដែលមាន ៣ ពិន្ទុទាបជាងក្រុមកំពូលតារាង Paris St Germain ។
Monaco ទៅសួរសុខទុក្ខ Angers ក្នុងការប្រកួត Ligue 1 បន្ទាប់របស់ពួកគេនៅថ្ងៃទី 18 ខែតុលា មុនពេលទទួលក្រុម Tottenham Hotspur ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃទី 22 ខែតុលា៕