ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្ដតាមបញ្ជាដឹកនាំលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ,នគរបាល គឺបំរេីការពារប្រជាពលរដ្ឋដែលត្រូវការជំនួយអន្ដរាគមន៍គ្រប់ពេលវេលា ដោយទទួលបាន បណ្ដឹងតាមប្រព័ន្ធទាន់ហេតុការណ៍ពីក្រុមប្រចាំបញ្ជាទី២ ថាមានករណីប្ដីវាយប្រពន្ធនៅចំណុចភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នគរបាលបានជួយអន្តរាគមន៍ភ្លាមៗ។
លោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការស្ដីទីនគរបាលស្រុកសាមគ្គីមុនីជ័យ បានបញ្ជាឱ្យកំលាំងមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលចុះទៅកាន់ទីតាំងខាងលេីភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ពិនិត្យនិងចំណាត់ការករណីហិង្សាក្នុងគ្រួសារដោយប្តីយកចបជីកវាយសំពងក្បាលប្រពន្ធបណ្ដាលអោយបែកហូរឈាមរងរបួសយ៉ាងធ្ងន់ធ្ងរ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលថា បុរសដែល
បានយកចបជីកវាយលេីស្រ្ដីជាភរិយា មានឈ្មោះ យេន ដា ភេទប្រុស អាយុ៣៤ឆ្នាំ ។ ក្រោយហេតុការណ៍ប្រពន្ធត្រូវបានអ្នកក្នុងភូមិជួយសង្រ្គោះបញ្ជូនទៅកាន់គ្លីនិកសង្រ្គោះបន្ទាន់ រីឯជនសង្ស័យជាប្តីត្រូវបានសមត្ថកិច្ច
ប៉ុស្ដិ៍និងស្រុកចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យរួមជាមួយវត្ថុតាងចបជីក១ដើមដេីម្បីបន្ដនីតិវិធី ជារឿយៗ ប្ដីតែងតែប្រេីអំពេីហិង្សាទៅលេីប្រពន្ធជាញឹកញាប់ កត្ដានេះបណ្ដាលមកពីការពិសាស្រានិងកេីតមានកំហឹងតែម្ដង៕