យុវជន២នាក់ជិះ ម៉ូតូឌុបគ្នាក្នុងល្បឿនលឿនបានជ្រុលទៅប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈ  យុវជនម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងម៉ាកHONDA DREAM  ហើយបើកទៅប៉ះដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀត។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវមុ៉ងឫទ្ធី សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានឃើញ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ពាក់ស្លាកលេខភ្នំពេញ 1LJ-3439 ឌុបគ្នាក្នុងល្បឿនលឿនហើយជ្រុលទៅប៉ះដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀត បណ្ដោលអោយដួលស្លាប់យុវជនម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកម៉ូតូម្ខាងទៀតបានជិះចេញទៅបាត់ពីកន្លែងកើតហេតុ។

...

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងខាងលើនិងបានធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូមួយគ្រឿងទៀតសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕ ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print