ភ្នំពេញៈ ប្រជាពលរដ្ឋបានប្រទះឃេីញ សពស្រ្តីម្នាក់អណ្ដែតទឹកក្នុងប្រឡាយស្ទឹងមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកធ្វេីការហ៊ុមព័ទ្ធខ្សែ និងស្រង់សពឡេីងមកលេីគោកដេីម្បីឲ្យ កម្លាំងជំនាញខាងកោសល្យវិច័យត្រួតពិនិត្យ ។ ហេតុការណ៍នេះបានបង្កឲ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង ៤ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ប្រឡាយស្ទឹងមានជ័យ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
ក្រោយពីកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកពិនិត្យសាកសព និងមេីលទីតាំងកេីតហេតុផងដែរ៕
...












