ខេត្តស្ទឹងត្រែង ៖ ✅ តម្រូវការរបស់ប្រជាជន មានជាប់ជាប្រចាំ ដូច្នេះហើយ ការដោះស្រាយជូនប្រជាជន ក៏ត្រូវមានជាប់ជាប្រចាំដែរ 💞💞💞 ។ នេះជាប្រសាសន៍ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងនៅយប់នេះ លើផេកផ្លូវការ ។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ៖ ៚ គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវបំបែកជាបួន (ផ្លូវជាតិលេខ៩ កាត់កែងផ្លូវលេខ៦៤) ត្រូវបានកាត់បន្ថយគួរកត់សម្គាល់ ក្រោយពេលរដ្ឋបាលខេត្ត ដាក់ភ្លើងបំភ្លឺសាធារណៈ ចំនួន៤គោលដៅ នៅចំណុចគ្រោះថ្នាក់ (ជើងកប) និងដាក់បង្គោលពញ្ញាក់ស្មារតីសុវត្ថិភាពចរាចរណ៍ (បណ្តោះអាសន្ន) ខ្ញុំសង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខ យើងនឹងទទួលបាននូវរង្វង់មូល នៅចំណុចនោះមិនខាន។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានបំពាក់ភ្លើងបំភ្លឺសាធារណៈ ភ្ជាប់ពីផ្លូវលេខ៥៤ ទៅផ្លូវបំបែកឡើងស្ពានមេគង្គផងដែរ៚
លោកបន្តថា ៖ 🙏ជាមួយគ្នានេះផងដែរ ខ្ញុំក៏សូមសំណូមពរមួយចំនួនជូនចំពោះបងប្អូនទាំងអស់៖
✅សូមបើកបរប្រកបដោយការប្រុងប្រយ័ត្ន មានការអធ្យាស្រ័យ និងមានការទទួលខុសត្រូវខ្ពស់។
✅បងប្អូនដែលកំពុងកេងចំណេញយកចិញ្ចើមផ្លូវសាធារណៈ ទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន សូមដកថយចេញពីចិញ្ចើមផ្លូវ តាមការកំណត់របស់ច្បាប់ ព្រោះពេលខាងមុខ សមត្ថកិច្ចពាក់ព័ន្ធនឹងចុះរៀបចំចិញ្ចើមផ្លូវក្នុងក្រុងស្ទឹងត្រែង។
✅សូមបងប្អូនម្ចាស់ផ្ទះ និងម្ចាស់ដីទំនេរ សូមកាប់ឆ្ការព្រៃត្រែង ព្រៃស្មៅ ដែលដុះស៊ុបទ្រុបមុខផ្ទះ មុខដី និងសូមទុកដាក់សំរាមឱ្យមានរបៀបរៀបរយ។
៚ករណីទាំងនោះ ទាល់តែយើងរួមគ្នា ទើបយើងអាចដោះស្រាយបញ្ហានោះបាន និងបញ្ចៀសបាននូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ។ សូមអរគុណ🙏
🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶
🫶ស្ទឹងត្រែង ❤️ ខ្ញុំ 🫶 ៕
ដោយ ៖ សិលា