សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចុះឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រេីននាក់នៅអគារយីហោ ពេជ្រលេីមេឃពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ: កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ សហការជាមួយនគរបាលមូលដ្ឋាន បានឆ្មក់ចុះឡោមព័ទ្ធទីតាំងអគារមួយកន្លែងដែលមានយីហោ ពេជ្រលេីមេឃ ដែលលួចបង្កប់បេីកកន្លែងប្រេីប្រាស់គ្រឿងញៀនឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រេីននាក់។

ប្រតិបត្តិការនេះ ធ្វេីឡេីងតាំងពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ស្ថិតតាមបណ្ដោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតមកដល់ម៉ោងជាង០៧ព្រឹកថ្ងៃទី១៦តុលានេះ នៅមិនទាន់ចប់នៅឡើយ។ ទោះបីយ៉ាងណា គេនៅមិនទាន់ដឹងពីចំនួនមនុស្សដែលត្រូវឃាត់ខ្លួន ហើយជាជនជាតិអ្វី ក៏ដូចជាចំនួនគ្រឿងញៀនក្នុងប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះនៅឡើយទេ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print