ភ្នំពេញ៖ ស្រម៉ (Terminalia chebula )
ស្រម៉គឺគេស្គាល់ថាជា (ស្តេចឱសថ)ជាព្រឹក្សមួយប្រភេទសំបកខ្មៅ កំពស់១៥-២០ម៉ែត្រមានដុះនៅតាមបណ្តាប្រទេសអាស៊ីខាងត្បូងសំរាប់ប្រទេសកម្ពុជាយើងមានដុះក្នុងព្រៃរបោះ និងតាមវាលស្រែតំបន់មួយចំនួន។ ស្រម៉មានបីប្រភេទ មានស្រម៉ភ្លុក ស្រម៉ពិភេទក៏ និងស្រម៉ក្អែក។
*អត្ថប្រយោជន៍នៃស្រម៉
ស្រម៉ត្រូវបានគេស្គាល់ថាមានគុណសម្បត្តិក្នុងការព្យាបាលជំងឺជាច្រើនប្រភេទមានដូចជាជំងឺពោះវៀន បញ្ហាសួត ស្បែក និងភ្នែក។ ហើយវាក៏ជួយបង្កើនប្រព័ន្ឋភាពសាំនៃរាងកាយយើងផងដែរ។ នៅក្នុងផ្លែស្រម៉វីតាមីអា វីតាមីស៊ី កាល់ស្យូម និងផូស្វ័រ។
គេអាចកែច្នៃស្រម៉ជាច្រើនទម្រង់មានដូចជាប្រភេទម្សៅ គ្រាប់ និងជាសារធាតុចម្រាញ់។
កំរិតនៃការប្រើប្រាស់ផ្លែស្រម៉គឺអាស្រ័យទៅតាមទម្រង់ និងគោលបំណងនៃការប្រើប្រាស់។ ទោះបីយ៉ាងណាក៏ដោយជាទូទៅផ្លែស្រម៉នេះគេណែនាំអោយចាប់ផ្តើមពីកំរិតតិចតួច ហើយបន្ទាប់មកតាមកំរិតដែលអាចទទួលយកបាន ។ផ្លែស្រម៉នេះគឺមិនត្រូវណែនាំអោយស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនប្រើប្រាស់ឡើយ។ អ្នកវិទ្យាសាស្ត្រមួយចំនួនបង្ហាញថាផ្លែស្រម៉នេះអាចប្រើបានសម្រាប់ស្ថានភាពជំងឺខ្លះៗ។
ឧទាហណ៍ការសិក្សាស្រាវជ្រាវបានបង្ហាញថាវាអាចជួយធ្វើអោយរោគសញ្ញាកាន់តែប្រសើរឡើង វាអាចកាត់បន្ថយការរលាក និងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ។ ទោះជាយ៉ាងណាក៏ដោយ វាត្រូវការសិក្សាស្រាវជ្រាវបន្ថែមដើម្បីយល់ដឹងអោយច្បាស់អំពីអត្ថប្រយោជន៍ និងហានិភ័យរបស់វា។ផ្លែស្រម៉មានប្រវត្តិប្រើប្រាស់តាំងពីយូរណាស់មកហើយ ហើយត្រូវបានគេជឿថាវាមានប្រយោជន៍ល្អ។ ក៏ប៉ុន្តែមុននិងប្រើប្រាស់អ្វីមួយ យើងត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន៕ដោយ៖តារា
ប្រភព៖ កែវ សុភគ៌ (Keo Sopheak)










