ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែនអធិការនគរបាលក្រុងបាត់ដំបងចុះបង្រ្កាបករណី លេងល្បែងស៊ីសងដោយខុសច្បាប់ (លេងអាប៉ោង) ០១ ករណី នៅចំណុចក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបាន៣នាក់ ១-ឈ្មោះ លី អ៊ាក ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិស្ដៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្ត បាត់ដំបង(អ្នកលេង), ២-ឈ្មោះ រឿន ឆូត ភេទ ប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅ ភូមិវត្តតាមឹម ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកលេង) និង៣-ឈ្មោះ ជួប ចំរេីន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ម្ចាស់ផ្ទះ) នាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។
វត្ថុតាងដកហូតរួមមា៖ ទូរស័ព្ទដៃចំនួន ០២គ្រឿង, សៀវភៅកត់ចេញលទ្ធផលអាប៉ោងចំនួន ០៣ក្បាល, ចានដែកជ័រដាក់ខ្សាច់ទ្រាប់ចានអាប៉ោងចំនួ ន០១, ចានបង្វិលអាប៉ោងចំនួន០២, ផ្ទឹលដែកគ្របមេអាប៉ោងចំនួន ០១ និងដុំឈេីតូចៗសំរាប់សង្កត់លុយចំនួន០៨ដុំ ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងកសាងសំណុំរឿងបញ្ជូនអ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៣នាក់ ខាងលើទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕










