សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូម្នាក់ នៅស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២២និង០០នាទី នៅចំណុចលើខ្នងប្រឡាយ ស្ថិតក្នុងក្រុមទី ១៤ ភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួច (ម៉ូតូ) មួយកើតឡើង ដែលប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1K-3325 ជារបស់ជនរងគ្រោះឈ្មោះ យ៉ុន ហង់ ភេទ ប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈពេលជនរងគ្រោះដើរដាក់បង្កៃ (រកត្រី)។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាង ផង់ អធិការស្តីទីនគរបាលស្រុកថ្មគោល បានចុះស្រាវជ្រាវ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៤និង ០០ នាទី នៅចំណុចភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះ អិន រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ ០១គ្រឿង ជារបស់ជនរងគ្រោះខាងលើ នៅត្រង់ចំណុចកើតហេតុខាងលើ ពិតប្រាកដមែន។ វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន០១គ្រឿង ។

...

ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print