ខ្សែបម្រើប្រេស៊ីលHendrio Araujo da Silva ត្រូវបានផ្តល់សញ្ជាតិវៀតណាម

ចែករំលែក៖

ខ្សែបម្រើសញ្ជាតិប្រេស៊ីល Hendrio Araujo da Silva ត្រូវបានផ្តល់សញ្ជាតិវៀតណាមជាផ្លូវការនៅក្នុងពិធីមួយក្នុងទីក្រុងហាណូយកាលពីថ្ងៃសុក្រ ដោយគាត់បានស្លៀកសំលៀកបំពាក់ប្រពៃណី ao dai និងច្រៀងភ្លេងជាតិ វៀតណាម។

កីឡាករបាល់ទាត់វ័យ៣១ឆ្នាំរូបនេះក៏បានដាក់ឈ្មោះវវៀតណាមថាDo Hoang Hen។

លោកបានថ្លែងក្នុងពិធីនោះថា៖ «ខ្ញុំបានរង់ចាំពេលវេលានេះអស់រយៈពេលជាច្រើនខែមកហើយ។ ខ្ញុំសប្បាយចិត្ត មោទនភាព និងដឹងគុណដែលបានក្លាយជាពលរដ្ឋវៀតណាម»។

Araujo ធ្លាប់ហ្វឹកហាត់ជាមួយ La Masia ដែលជាសាលាយុវជនរបស់ Barcelona ។ គាត់បានមកដល់ប្រទេសវៀតណាមក្នុងខែធ្នូ ឆ្នាំ 2021 ក្រោមកិច្ចសន្យាជាមួយក្លឹប Binh Dinh FC ហើយបានក្លាយជាកីឡាករកំពូលម្នាក់ក្នុងក្របខណ្ឌ V.League យ៉ាងឆាប់រហ័ស។ នៅខែមករាឆ្នាំ 2023 គាត់បានចូលរួមលេងជាមួយ Nam Dinh ជាកន្លែងដែលគាត់ស៊ុតបញ្ចូលទីបាន 19 គ្រាប់ និងផ្តល់ជំនួយឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី 21 ដង ដោយដើរតួយ៉ាងសំខាន់ក្នុងការទទួលជ័យជម្នះរបស់ក្លឹបនៅក្នុង V.League 2023-2024 ។

...

បន្ទាប់ពីចាកចេញពី Nam Dinh ក្នុងខែមីនា ឆ្នាំ 2025 Araujo បានចូលរួមជាមួយ Hanoi FC ក្នុងខែឧសភា ឆ្នាំ 2025 ក្រោមកិច្ចសន្យាដែលមានរយៈពេលរហូតដល់ចុងបញ្ចប់នៃរដូវកាល 2027-2028 ។ ក្នុងនាមជាខ្សែបម្រើកណ្តាលរបស់ក្លឹប Hanoi FC គាត់បានបង្ហាញពីចេតនារបស់គាត់ក្នុងការរួមចំណែកដល់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ហើយគាត់នឹងមានសិទ្ធិជ្រើសរើសចាប់ពីខែធ្នូ ឆ្នាំ 2025 នៅពេលដែលគាត់នឹងរស់នៅប្រទេសវៀតណាមរយៈពេល 5 ឆ្នាំ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print