នគរបាលស្រុកគងពិសី បង្ក្រាបករណីគ្រឿងញៀន នឹងចាប់ខ្លួនតាមដីការបស់តុលាការ ជនសង្ស័យ៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ អនុវត្តន៍បទបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងបញ្ជាកំលាំងផ្ទាល់ដោយលោកវិររៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុក នគរបាលគងពិសី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វេលា ម៉ោង ១៣:២៥នាទី ដោយទទួលបាន ព័ត៍មានល្អពីមហាជន ថានៅចំណុចបន្ទប់ជួលលេខ០៤ របស់ឈ្មោះ គឹមសួរ ភេទប្រុស នៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសីឃើញមានមនុស្សចេញចូល សង្ស័យមានការប្រើប្រាស់ជួញដូរគ្រឿងញៀននៅទីនោះ ទទួលបាន ព័ត៍មានខាងលើ កំលាំងជំនាញ សហការជាមួយកំលាំងប៉ុស្ត៍អង្គពពេល ចុះទៅដល់ជាក់ស្តែងឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០៣នាក់÷

១/-ឈ្មោះ ជឿន គឹមសួរ ហៅសួរ ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៣៧ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ របស់លោក លឹម មករន្ទ ចៅក្រម សាលាដំបូងខេត្តកំពង់ស្ពឺ

២/-ឈ្មោះ ម៉ាច សុវណ្ណារ៉ា ភេទប្រុស ២៣ឆ្នាំ នៅភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី

៣/-ឈ្មោះ ផុន សុភាព ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី

...

ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿង
ញៀនចំនួន៩កញ្ចប់ (តូច០៨-មធ្យម០១),ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង, ទូរស័ព្ទដៃ ០២គ្រឿង និងឧបករណ៍ប្រើប្រាស់ មួយចំនួន ចាត់ការតាមនិតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print