ប្រជាពលរដ្ឋស្រុកវាលវែងប្រទះឃើញអាវុធ៥ដើមយកទៅប្រគល់ឲ្យអាជ្ញាធរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រទះឃើញអាវុធក្នុងព្រៃយកទៅប្រគល់ឲ្យអាជ្ញាធររក្សាទុក កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ ស្ថិតក្នុងភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា អាវុធដែលប្រជាពលរដ្ឋរើសបាននៅតំបន់ផ្សេងៗក្នុងព្រៃ ហើយបានយកមកប្រគល់ឲ្យសមត្ថកិច្ចរក្សាទុកនេះ ទុកថាពួកគាត់បានយល់ជ្រាបដឹងកាន់តែច្បាស់អំពីផ្លូវច្បាប់ ហើយអាវុធទាំងអស់មានចំនួន៥ដើម គ្មានបង់ គ្មានគ្រប់ ទី-១ជាប្រភេទអាវុធ អាកា ស្វាយបត់ រលប់លេខ គុណភាព៥០% ទី-២ ជាប្រភេទអាវុធ សេកាសេ រលប់លេខ គុណភាព ៣០% ទី-៣ ជាប្រភេទអាវុធ សេកាសេ រលប់លេខ គុណភាព ៥០% ទី-៤ ជាប្រភេទអាវុធ សេកាសេ រលប់លេខ គុណភាព ២០% និងទី៥ ជាប្រភេទអាវុធ អាកា ស្វាយបត់ លេខ ១៧៣១ គុណភាព ៥០% ។

ប្រភពដដែលបន្តទៀតថា ក្នុងពិធីប្រជាពលរដ្ឋប្រគល់អាវុធឲ្យសមត្ថកិច្ចរក្សាទុកខាងលើនេះដែរ លោក ហេង សុភាណា អភិបាលស្រុកវាលវែង បានមានប្រសាសន៍សំណេះសំណាលនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើពលរដ្ឋណានៅមានអាវុធសូមយកមកប្រគល់ឲ្យសមត្ថកិច្ចបន្តទៀត ផ្សព្វផ្សាយតៗគ្នាឲ្យស្វែងយល់ពាក់ព័ន្ធនិងការក្សាទុក,ការប្រើប្រាស់,ការដឹកជញ្ជូនអាវុធដោយខុសច្បាប់ វាអាចនាំទោសទាន់ដល់ខ្លួនគ្រប់ពេលវេលា ហើយក៏ដើម្បីភូមិ-ឃុំមានសុវត្ថិភាពនោះដែរ ហើយលោកអភិបាលបានផ្ដល់នូវថវិកាផ្ទាល់ខ្លួនដល់ពួកគាត់ក្នុងម្នាក់ៗចំនួន ៥ម៉ឺនរៀលផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់៕

photo_2016-09-06_07-11-18 photo_2016-09-06_07-11-24

ដោយ៖ ប៉ឹម ពិន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print