ថៃ ៖ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ៖ ស្រុកមួយចំនួនស្ថិតតាមព្រំដែន នៃខេត្តភាគខាងត្បូងប្រទេសថៃ ជាទីដែលអំពើហិង្សាកំពុងកើនឡើងជាលំដាប់ អាចនឹងស្នើជាតំបន់ប្រកាសអាសន្ន។
អ្នកនាំពាក្យទីបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរបស់ថៃ ឬហៅកាត់ថា ISOC ISOC លោក Thammanoon Maisonthi បានបញ្ជាក់ក្រោយកិច្ចប្រជុំដឹកនាំដោយនាយករដ្ឋមន្រ្តីថា បណ្ដាស្រុកជាច្រើនបានស្នើឱ្យអនុវត្ត ឡើងវិញនូវការប្រកាសភាពអាសន្ន ដើម្បីអនុញ្ញាតឱ្យកងកម្លាំងសន្តិសុខនូវអំណាចពិសេសដើម្បីគ្រប់គ្រងស្ថានការណ៍។
តំបន់ខាងត្បូងប្រទេសថៃ ក្លាយជាការប្រឈមផ្ទុះអាវុធ គ្មានស្រាកស្រាន ជាប្រចាំ បូករួមនឹង អសន្តិសុខ នឹងសេចក្តីភ័យព្រួយ៕
ដោយ ៖ សិលា
...