អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសួរសុខទុក្ខ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បន្ទាប់ពីទទួលបានដំណឹងថា លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោកមានបញ្ហាសុខភាព នឹងបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនៅថ្ងៃទី២១ ខែតុលា លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញជួបសួរសុខទុក្ខ និងជូនថវិកាមួយចំនួន ដល់លោកប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីលោកយកប្រើប្រាស់តាមការចាំបាច់។

នាឱកាសនោះ លោក អភិបាលខេត្ត បានស្នើឱ្យលោកប្រធានក្រុមខេត្ត សូម ខិតខំថែរក្សាសុខភាព ដោយត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងពិសារអាហារ និងថ្នាំពេទ្យទៅតាមវេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។

លោកអភិបាលខេត្ត ក៏បានស្នើដល់លោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ព្យាបាល និងថែទាំ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ប្រកបដោយវិជ្ជាជីវៈ ដោយការចំណាយផ្សេងៗ ជាបន្ទុករបស់រដ្ឋបាលខេត្ត៕

...

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print