ប្រជាពលរដ្ឋដែលបាត់ម៉ូតូ​ម៉ាក Honda Scoopy នៅម្តុំហួសសាលាលេខប្រាំ ខេត្ត​កំពង់ឆ្នាំង សូមទំនាក់ទំនងមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០១និង២២នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចតាមផ្លូវបេតុង(ឌីប៉ុក) ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពាក់ព័ន្ធករណីប៉ុនប៉ងលួចយកម៉ូតូ ខណៈកម្លាំងកំពុងល្បាតនៅក្នុងមូលដ្ឋាន។

ឃាត់ខ្លួនជនសង្ស័យ០២នាក់៖
១-ឈ្មោះ ម៉ែន ពិសាល ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអូរ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា (មានសារធាតុញៀន)និង ២-ឈ្មោះ យ៉ោន ហេងលី ភេទប្រុស ជនជាតិខ្មែរ មុខ របរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន)។

សម្ភារបន្សល់ទុក៖ ដែកចុងស្រួច ០១ដើម , សោលេខ៨ ០១, ម៉ូតូម៉ាក Honda Scoopy ពណ៌ស ផលិតឆ្នាំ២០២១ ផ្លាកលេខភ្នំពេញ 1IT-7711 , ម៉ូតូម៉ាក SUZUKINEX ពណ៌ស ផលិតឆ្នាំ២០២០ ផ្លាកលេខ ត្បូងឃ្មុំ 1I-7354 និងទូរស័ព្ទដៃ ០៣គ្រឿង របស់ជនសង្ស័យ។

តាមចម្លេីយសារភាពរបស់ជនសង្ស័យឈ្មោះ ម៉ែន​ ពិសាល​ ម៉ូតូម៉ាកHonda Scoopy ខាងលើ ខ្លួនបានធ្វេីសកម្មភាពលួចតែម្នាក់ឯងនៅខេត្ត​កំពង់ឆ្នាំង​ នៅម្តុំហួសសាលាលេខប្រាំ។

...

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ សូមទំនាក់ទំនងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print