វ៉េណេស៊ុយអេឡាមានមីស៊ីលប្រឆាំងយន្ដហោះចម្បាំងផលិតដោយរុស្ស៉ី ៥០០០ដើម

ចែករំលែក៖

ក្នុងពេលមានភាពតានតឹងជាមួយអាមេរិក ប្រទេសវេណេស៊ុយអេឡា បានបង្កើតសមត្ថភាព ការពារការវាយប្រហារពីសហរដ្ឋអាមេរិក មកលើគោលដៅ ក្នុងប្រទេសនេះ។

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតី លោក Nicolas Maduro កាលពីថ្ងៃពុធ ទី២២ ខែតុលា បាននិយាយថាវ៉េណេស៊ុយអេឡាមានប្រព័ន្ធមីស៊ីលពាក់លើស្មាប្រឆាំងយន្ដហោះចម្បាំងផលិតដោយ រុស្ស៉ី៥០០០ដើម ដើម្បីទប់ទល់នឹងកងទ័ពអាមេរិកដែលត្រូវបានដាក់ពង្រាយនៅក្នុងតំបន់សមុទ្រ Caribbean។
សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្ដហោះចម្បាំងបំបាំងកាយ និងនាវាចម្បាំងជាច្រើនគឿងនៅក្នុងតំបន់សមុទ្រ Caribbean ក្រោមក្របខណ្ឌនៃយុទ្ធនាការប្រឆាំងពួកឧក្រិដ្ឋជនរត់ពន្ធ គ្រឿងញៀន ព្រមទាំងបានកម្ទេចទូកដែលសង្ស័យដឹកគ្រឿងញៀនចេញពីវ៉េណេស៊ុយអេឡាឆ្ពោះទៅកាន់សហរដ្ឋអាមេរិកយ៉ាងហោច ៨គ្រឿង។ វ៉េណេស៊ុយអេឡាបានថ្កោលទោស ការដាក់ពង្រាយកម្លាំងយោធានេះថាជាការប៉ុនប៉ងផ្ដួលរំលំរបបដឹកនាំរបស់លោក Maduro ដែលទីក្រុងវ៉ាស៊ីនតោនចោទថាជាមេកើយរបស់ពួកឧក្រិដ្ឋជនគ្រឿងញៀន ខណៈលោក Maduro បានច្រានចោលការចោទប្រកាន់នេះ។
នៅឯព្រឹត្តិការណ៍ជាមួយថ្នាក់ដឹកនាំយោធាវ៉េណេស៊ុយអេឡា លោក Maduro បាននិយាយថាវ៉េណេស៊ុយអេឡាបានប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លីពាក់លើស្មាផលិតដោយរុស្ស៉ី Igla-S មិនតិចជាង ៥០០០ដើមនោះទេ ដើម្បីការពារដែនអាកាសប្រឆាំងនឹងការឈ្លានពាន។ Igla-S ត្រូវបានផលិតឡើងដើម្បីបាញ់ទម្លាក់យន្ដហោះហោះរយៈកម្ពស់ទាប ហើយប្រព័ន្ធមីស៊ីលនេះ ដែរត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធយោធាធ្វើឡើងតាមបញ្ជារបស់លោក Maduro ជាការឆ្លើយតបទៅនឹងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្បែរដែនទឹកវ៉េណេស៊ុយអេឡា៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print