អគ្គិភ័យនៅផ្សារទំនេីប​ហេងឆាយលីក្រុងបាត់ដំបងប្រើប្រាស់រថយន្តបាញ់ទឹកអស់៦៨ រថយន្តទើបរលត់

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅវេលាយប់ថ្ងៃទី២៣​ ខែ តុលា ឆ្នាំ២០២៥​ម៉ោង​២៣និង​៤៥​នាទីមានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅផ្សារហេងឆាយលីស្ថិតក្នុងក្រុមទី១២ ភូមិ ព្រែកមហាទេព សង្កាត់​ស្វាយ​ប៉ោ​ ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង និងផ្តេីមឆេះរាលដាលទៅលំនៅដ្ឋានមួយចំនួននៅក្បែរនោះ។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងបានដឹកនាំ កង កម្លាំងនគរបាលជំនាញអគ្គិភ័យនៃស្នងការដ្ឋានរួមទាំងរថយន្តអគ្គិភ័យ មកពីតាមបណ្តាស្រុក និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋានសហ​ការជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងអា​ជ្ញា​ធរមូលដ្ឋាន​មន្ត្រីអគ្គិសនី​ ប្រជាពលរដ្ឋប្រើប្រាស់ រថយ​ន្តអគ្គិភ័យ​ពីតាមបណ្តាស្រុកចំនួន ១៣​គ្រឿង និងប្រើប្រាស់ទឹក​បាញ់ពន្លត់អស់ចំនួន​៦៨​
រថ​យន្ត​ ទេីប​ទប់ស្កាត់ការឆេះរាល​ដាលបន្ត​ទៀត។

ក្នុងគ្រោះអគ្គិភ័យនេះបានបង្កការ​ខូចខាតអា​គារផ្សារទំនេីបហេងឆាយលីចំនួន​២៣​ល្វែងកម្ពស់​០៤ជាន់និងលំនៅដ្ឋានមួយចំនួននៅក្បែរនោះផងដែរ​ ហេីយរហូតដល់ព្រឹកថ្ងៃទី​២៤ខែ​តុ​លា​ ឆ្នាំ២០២៥​នេះសមត្ថកិច្ចនៅ​បន្តការងារ​នេះនៅទីតាំងនោះនៅឡេីយ។

...

ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិ​ភ័យនេះនិងទំហំនៃការខូចខាតទ្រព្យសម្ភារៈ​ ពិតប្រាកដស្ថិតក្នុងការស្រាវជ្រាវនៅឡេីយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print