បាត់ខ្លួន២នាក់នៅស្រុក​ស្អាង ក្រោយខ្យល់កួចលិចទូកពេលរាយសន្ទូច ! ខណៈអាជ្ញាធរ កំពុងខិតខំស្វែងរកបន្តទៀត

ចែករំលែក៖

ខេត្តកណ្ដាល ៖ មនុស្ស​ពីរ​នាក់​បាន​បាត់​ខ្លួន បន្ទាប់​ពី​ពួក​គាត់​រាយ​សន្ទូច​រក​ត្រី ហើយ​ជួប​ភ្លៀង​ខ្យល់​មួយ​មេ​ធំ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៥ ។ អាជ្ញាធរខេត្តកណ្ដាល និងអាជ្ញាធរ​ស្រុក​ស្អាង កងកម្លាំង​ទាំង​បី ប្រជា​ការពារ​ភូមិ សាច់ញាតិ​ជន​រង​គ្រោះ និង​ប្រជាពលរដ្ឋ​ចុះ​ស្វែងរក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ស្ថិត​នៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តកណ្តាល បាន​ប្រកាស​នា​ម៉ោង​៥ ល្ងាចថ្ងៃ​ទី​២៤ ខែតុលា​នេះ ។

តាម​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​ស្អាង បានឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ មាន​ករណី​មនុស្ស​ប្រុស​០២​នាក់ ត្រូវជា​ពូ និង​ក្មួយ បាន​ទៅ​រាយ​សន្ទូច​នៅ​ខាងក្រោយ​ភូមិ​ត្នោត​ញី​ត្រូវ​ខ្យល់​ភ្លៀង​មួយ​មេ​ធំកួច​លិច​ទូក ​បណ្ដាល​ឱ្យ​បាត់​ខ្លួន​មក​ដល់​ព្រឹក​នេះ ពុំ​ទាន់​រក​ឃើញ​នៅឡើយ​។ ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​មានឈ្មោះ ៖

១/​ឈ្មោះ ឡា មាស ភេទ ប្រុស អាយុ ១៨​ឆ្នាំ និង ២/​ឈ្មោះ ឡា​ត់ ឌី​ណា ភេទ ប្រុស អាយុ​១០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល​។ 

សូម​បញ្ជាក់​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៤​នេះ ក្រុមការងារ​មិន​ទាន់​បាន​រក​ឃើញ​ជន​រង​គ្រោះ​នៅឡើយ​ទេ ហើយ​នៅ​តែ​បន្ត​ស្វែង​ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន ដោយ​ក្នុង​នោះ​ក្រុមការងារ​បាន​រក​ឃើញ​ទូក​របស់​ជន​រង​គ្រោះ ដែល​បាន​លិច​នៅ​ក្នុង​ទឹក ព្រមទាំង​បាន​ស​ន្និ​ដ្ឋា​នថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​អាច​លង់ទឹក​នៅ​ទីនោះ​ផង​ដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print