លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- សូមស្វាគមន៍សន្តានចិត្តដ៏ល្អដែលជប៉ុនថាជួយបទឈប់បាញ់ឲ្យមានប្រសិទ្ធិភាព = នេះជាការរួមចំណែកដ៏សំខាន់ក្នុងការធានាសន្តិភាពនៅកម្ពុជា។
២- ជាការល្អហើយដែលក្រុមជ្រុលនិយមសៀមធ្វើបាតុកម្មប្រឆាំងលោកត្រាំ = គឺសុទ្ធមាមាចមិនស្គាល់ភ្លើង។
៣- នាសម័យនេះទៅហើយមិនគួរនៅមានជនអគតិ = ប្រើហឹង្សាលើពលរដ្ឋរំលោភសិទ្ធិពលរដ្ឋដោយខ្លួនឯងជាអ្នកចេះច្បាប់ហើយរំលោភច្បាប់។
៤- កិច្ចប្រជុំJBC យកMOU២០០០មកនិយាយនិងចាត់ឲ្យអនុគណកម្មការបច្ចេកទេស ចុះវាស់វែងជាក់ស្តែងនៅចំណុចភូមិ ព្រៃចាន់និងជោគជ័យ = នេះបញ្ជាក់ជាការទទួលស្គាល់ផែនទី១/២០០០០០។
៥- ការឯកភាពធ្វើបង្គោលព្រំដែន១៥ថ្មីដល់យកគំរូតាមបង្គោលព្រំដែនបារាំងនិងបោះឡើងវិញតាមទីតាំងចាស់ = បញ្ចាក់ពីការទទួលស្គាល់ផែនទី១/២០០០០០។
៦- លទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំ JBC.GBC = កើតឡើងដោយនយោបាយស្ងាត់តែមិនស្ងៀមរបស់រាជរដ្ឋាភិបាលកម្ពុជា ។
៧- ពួកសៀមជ្រុលនិយមធ្វើបាតុកម្មប្រឆាំងវត្តមានលោកត្រាំនៅម៉ាឡេស៊ី = គឺជាពួកមិន ចង់បានសន្តិភាពរវាងកម្ពុជានិងសៀម។
៨- នៅទីបំផុតសៀមយល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-សៀម = សៀមដឹងខ្លួនទាន់មិនចង់ត្រូវថ្នាំខ្លាំងរបស់សហរដ្ឋអាមេរិក?
៩- លទ្ធផលនៃកិច្ចប្រជុំ JBC = បញ្ជាក់ច្បាស់ថាអត់មានការកាត់ដីខ្មែរឲ្យសៀមដើម្បីដោះដូរយកសន្តិភាពដូចការចោទរបស់ក្រុមជនមួយចំនួនទេ?
១០- នៅថ្ងៃទី២៤តុលានេះមានការប៉ុនប៉ងធ្វើឃាតស្ដេចសៀម = សៀមកំពុងច្របូកច្របល់? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print