សហរដ្ឋអាម៉េរិក ៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ពិតជាបំពេញភារកិច្ចតាមអ្វីដែលលោកធ្លាប់បានលើកឡើង «ថាគឺធ្វើ» ! ពេលនេះលោកចាប់ផ្តើមធ្វើដំណើរចេញពីសហរដ្ឋអាមេរិក ដើម្បីបំពេញទស្សនកិច្ចមកកាន់តំបន់អាស៉ី និងដើម្បីចូលរួមប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាពិសេសត្រៀមធ្វើជាសាក្សីដ៏ប្រវត្តិសាស្រ្ត សម្រាប់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។
យើងសូមជូនពរលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកបដោយសុវត្ថិភាព និងសុខភាពរឹងមាំ ដើម្បីចូលរួមចំណែកយ៉ាងធំធេង ឲ្យពិភពលោកឈានទៅរកវិបុលភាព ស្ថេរភាព និងភាពរុងរឿងគ្រប់ជាតិសាសន៍។
ដូច្នេះ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅបន្តធម្មតា ក្រោយលោក អានុទីន បានបញ្ជាក់ថា លោកនឹងហោះទៅចុះហត្ថលេខា។ សូមចូលរួមសាទរ ហើយយើងមានជំនឿថា ស្ថានភាពព្រំដែនកាន់តែធូរស្រាល៕
...










