សម្តេចតេជោ ហ៊ុន សែន​ប្រធានព្រឹទ្ធសភា ផ្ញើសារលិខិតអបអរសាទរ ជូន​ឯកឧត្ដម​ ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតីទីម័រខាងកើត ក្នុងទិវាជាប្រវត្តិសាស្រ្ត ដែលទីម័រខាងកើត បានចូលជាសមាជិកពេញសិទ្ធិនៃសមាគមអាស៊ានជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ជូន ឯកឧត្តម ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងទិវាជាប្រវត្តិសាស្រ្ត ដែលទីម័រខាងកើត បានចូលជាសមាជិកពេញសិទ្ធិនៃសមាគមអាស៊ានជាផ្លូវការ។

នៅក្នុង​សារលិខិត​របស់សម្តេចតេជោ​ បានបញ្ជាក់ថា​ ក្នុងទិវាជាប្រវត្តិសាស្ត្រ ដែលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានចូលជាសមាជិក ពេញសិទ្ធិនៃសមាគមអាស៊ានជាផ្លូវការក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំ ផ្ទាល់ ខ្ញុំសូមយកឱកាសនេះ ស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនជាទីរាប់អាននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចំពោះ សមិទ្ធផលដ៏ស័ក្តិសមនឹងទទួលនេះ។

ប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយជាអនេក ដែលមានទីម័រឡេស្ដេជាសមាជិកនៃ គ្រួសារអាស៊ាន ហើយក៏មានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាមិត្ត និងជាដៃគូមិនងាករេក្នុងដំណើរនេះ ចាប់តាំងពីការទទួលយកទីម័រឡេស្ដេជាគោលការណ៍ជាសមាជិកទី១១ នៃអាស៊ាន ក្នុងសន្និសីទកំពូល អាស៊ានលើកទី៤០ និង៤១ នៅប្រទេសកម្ពុជា។

ក្នុងបរិការណ៍សកលលោក ដែលកាន់តែស្មុគស្មាញនាពេលបច្ចុប្បន្ន ការចូលរួមជាសមាជិក ពេញសិទ្ធិនៃទីម័រឡេស្តេ គឺចំពេលវេលា និងមានតម្លៃសម្រាប់ការពង្រឹងការឯកភាពរបស់សមាគម អាស៊ាន។ នៅពេលដែលតំបន់របស់យើងកំពុងប្រឈមនឹងបញ្ហាជាច្រើន ទាំងក្នុងប្រទេស តំបន់ និង អន្តរជាតិ ការចូលរួមសកម្ម និងប្រកបដោយគោលការណ៍របស់ទីម័រឡេស្តេ នឹងរួមចំណែកដ៏មាន អត្ថន័យក្នុងការសម្រេចបាននូវចក្ខុវិស័យរួមនៃតំបន់មួយប្រកបដោយសន្តិភាព ភាពធន់ និងវិបុលភាព។

ខ្ញុំមានជំនឿជាក់ថា ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ នឹងកាន់តែរឹងមាំ ក្រោម សមាជិកភាពរួមគ្នារបស់យើងនៅក្នុងអាស៊ាន។ ខ្ញុំទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពឋិតថេរសម្រាប់ប្រទេសយើងទាំងពីរ និង សហគមន៍អាស៊ាន។

...

សាជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវសេចក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print