ឆ្មាបា​ អាចហោះសំកាំងបានចំងាយពី៦០-៧០ម៉ែត្រ​

ចែករំលែក៖

ភ្នំពេញ​៖​ ឆ្មាបា (Sunda Colugo) ភិនភាគៈ មានទំហំប្រហែលសត្វឆ្មា ដែលមានប្រវែងក្បាល ដងខ្លួនពី ៣៤-៤២សម កន្ទុយ២២-២៧សម និងទម្ងន់ពី១-១.៧គ.ក ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​។

មានដងខ្លួនសំប៉ែតជាមួយនិងស្រទាប់ស្បែកស្តើងគ្របដណ្តប់ដោយតភ្ជាប់ពីករហូតដល់ម្រាមជើង ហើយព័ទ្ឋជុំវិញសងខាងដងខ្លួនចុះក្រោមរហូតដល់ក្រចកម្រាមជើង និងចុងកន្ទុយ។​ ឆ្មាបាមានភ្នែកធំ មានដៃជើងវែងៗមានក្រញាំកោងស្រួចវែងសម្រាប់ចាប់តោងលើដើមឈើក្រោយពេលហើរសំកាំង។​ វាមានសំប្បុរប្រផេះ ឬត្នោតនិងមានអុចពណ៍ជាច្រើននៅតាមបណ្តោយខ្លួន។

ជីវសាស្ត្រៈ ជាសត្វរស់នៅតាមតំបន់ព្រៃស្រោង។ វារស់នៅតាមមែកឈើ និងពូកែលាក់ខ្លួននៅតាមដើមឈើ ហើយធ្វើសំបុកតាមរន្ឋឈើ។ វាធ្វើសកម្មភាពនៅពេលយប់ ហើយអាចធ្វើសកម្មភាពនៅពេលថ្ងៃផងដែរ។ ឆ្មាបាអាចហោះសំកាំងបានចំងាយពី៦០-៧០ម។វាឡើងដើមឈើដោយលំបាក ពីព្រោះចាំចាច់ត្រូវឡើងវិលជុំវិញដើមក្នុងដំណើរយឺតៗ។

អាហារៈ ឆ្មាបាវាស៊ីស្លឹកឈើ ពន្លកឈើ និងផ្លែឈើ ។វាកូនម្តងបានតែ១ប៉ុណ្ណោះបន្ទាប់ពីពពោះរយៈពេល៦០ថ្ងៃ។
រប៉ាយរស់នៅៈ ឆ្មាបាមាននៅភូមិភាគឦសាន និងនារតីនៃប្រទេសកម្ពុជា។ ប្រភេទនេះក៏មាននៅប្រទេសម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ី។

...

ស្ថានភាពអភិរក្សៈ ឆ្មាបាជាប្រភេទមានដោយកម្រ និងបានចុះក្នុងបញ្ជីក្រហម IUCN (EN)ជាប្រភេទជិតផុតពូជនៅលើពិភពលោក៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print