ឃាត់ខ្លួនមុខសញ្ញា ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល÷នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១១ និង២៥ នាទីនៅចំណុចភូមិសល់ដីឃុំព្រៃពួច  ស្រុកអង្គស្នួល ខេត្តកណ្ដាល សមត្ថកិច្ចឃាត់បាន ជន សង្ស័យភេទប្រុសចំនួន០៣នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំងបីនាក់

១-ឈ្មោះ ថាំង សុវ៉ាត ហៅញ៉ាញ់ ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិសល់ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ជួញដូរ និងប្រេីប្រាស់ច្រើនលេីកប្រហែល៤ខែ)។

២-ឈ្មោះ ឃឹម សាវី ហៅយុទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិសល់ដី ឃុំព្រៃពួច ស្រុកអង្គស្នួល (ជួញដូរ២លេីក ប្រេីប្រាស់ច្រើនលេីកប្រហែល៤ខែ)។ 

៣-ឈ្មោះ ច្រឹក រ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិសល់ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ។

មុនពេលកេីតហេតុ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿង ញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច ចេញល្បាតក្នុងភូមិសាស្ត្រ។ លុះដល់

ចំណុចកេីតហេតុ បានប្រទះឃេីញមុខសញ្ញាសង្ស័យ ៣នាក់ ក៏សុំអនុញ្ញាតឆែកត្រួតពិនិត្យរកឃេីញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ០៦កញ្ចប់តូច នៅលេីឈ្មោះ ថាំង សុវ៉ាត ទេីបឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដេីម្បីសួរនាំបន្តនីតិវិធី។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ថាំង សុវ៉ាត បានឆ្លេីយសារភាពថា ថ្នាំញៀនម៉ាទឹកកក៦កញ្ចប់តូចនៅចំពោះមុខនេះជារបស់ខ្លួន ទិញមកក្នុងតម្លៃ៨ ម៉ឺនរៀលទិញពីមុខសញ្ញាមិនស្គាល់ នៅខេត្តកំពង់ស្ពឺ យកមកលក់បន្តនិងប្រេីប្រាស់ ។ ឈ្មោះ ឃឹម សាវី ឆ្លេីយថាខ្លួនបានទិញថ្នាំញៀនពីឈ្មោះថាំង សុវ៉ាត យកលក់បន្ត បាន២លេីក។ ឈ្មោះ ច្រឹក រ៉េត ឆ្លេីយថា ខ្លួននិងឈ្មោះ ឃឹម សាវី ធ្លាប់ប្រេីប្រាស់ថ្នាំញៀនជាមួយគ្នាជាញឹក ញាប់ដោយចូលលុយគ្នាទិញពីឈ្មោះ ថាំង សុវ៉ាត ។ 

ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print