ជាយដែនករណីបង្រាបបានរថយន្តដឹកឈើក្រញ៉ូងមួយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ម៉ោង៦.៣០ព្រឹក កម្លាំងកងាជអាវុធហាត្ថ ប៉ុស្តិ៍សន្តិសុខ៩៩៩ប្រចាំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានស្មើសុំសហការ ជាមួយកម្លាំងកងរាជអាវុធហាត្ថ ស្រុកសំពៅលូន រួមជាមួយកម្លាំងនគបាលនៃអធិការដ្ថានស្រុកសំពៅលូនខេត្តបាត់ដំបង បានស្ទាក់ចាប់រថយន្ត ដឹកឈើក្រញ៉ូងមួយគ្រឿងម៉ាក TOYOTA HIGLANDER ពណ៍ទឹកប្រាក់ ផ្លាក់លេខ 2Z-7393ភ្នំពេញ នៅចំណុចអូរថ្ម ស្ថិតក្នុងភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

អ្នកបើកបរមានឈ្មោះ កែវចាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ស្រុកពញ្ញាលឺ ខេត្តកណ្តាល ភ្នំពេញ បច្ចុប្បន្នមកស្នាក់នៅ ចំណុច៩៣ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្នជនសង័្សយ កែវចាន់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជូនខ្លួនទៅប៉ុស្តិ៍សន្តិសុខកងរាជអាវុធហត្ថ ៩៩៩ដើម្បីកសាងឯកសារបញ្ជូនបន្តទៅទីបញ្ជារការកងរាជអាវុធហត្ថខេត្តបន្ទាយមានជយ័ចាត់ការតាមនិតិវិធីច្បាប់ ។

ដោយ៖ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print