លួចបេះស្វាយក្របានពេកកាប់ដើមរំលំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការជាប់ពាក់ព័ន្ធនឹងករណី លួចបេះស្វាយ និងកាប់ដើមស្វាយបេះយក ផ្លែរបស់អ្នកស្រុក ។

ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថៃ្ងទី៧ ខែកញ្ញា ឆ្នាំ ២០១៦ នៅភូមិព្រែកតូច ឃំុព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

នគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ អឿន សំអាត (តើម)អាយុ២២ឆ្នាំ មិន មែនមុខរបរ ពិតប្រាកដ រស់នៅភូមិ-ឃុំ កើតហេតុខាង លើ ។

ជនសង្ស័យខាងលើនេះ ជាប់ពាក់ព័ន្ធ នឹងករណីលួចផែ្លស្វាយនៅក្រោយផ្ទះរបស់អ្នកស្រុក២នាក់ ទី១.ឈ្មោះ យ៉ាត់ សារ៉ាយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើចម្ការ និង ម្នាក់ទៀតដែលត្រូវជនសង្ស័យលួចកាប់ រំលំដើមស្វាយទើបបេះស្វាយពីក្រោយនោះ ឈ្មោះ ឡឹង គា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិ-ឃំុកើតហេតុ ជាមួយគ្នា ។

ជាមួយនឹងវត្ថុតាងផ្លែស្វាយសរុប១៥ គីឡូក្រាមនេះ សមត្ថកិច្ចនៅដកហូតបាន កាំបិតផ្គាក់ដងប្ញស្សី១ និងរបស់របរជន សង្ស័យមួយចំនួនទៀត ។

 

បច្ចុប្បន្នជនសង្ស័យដែលលួចបេះផ្លែ ស្វាយ និងកាប់បំផ្លាញដើមស្វាយបេះយក ផ្លែស្វាយនេះ ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

2-52-768x576 1-55 7-5 6-13 5-22 4-32 8-3

ដោយ៖ ស្អាងជ័យ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print