ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅ Suzhou Administrator’s Garden ដ៏ធំ និងល្បីល្បាញដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយ UNESCO នាទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ

ចែករំលែក៖

ប្រទេសចិន​៖​ ក្រសួង​ទេសចរណ៍​ នៅថ្ងៃទី​៣១​ ខែតុលា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅ Suzhou Administrator’s Garden ដ៏ធំ និងល្បីល្បាញដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយ UNESCO នាទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំគឺ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ និងតបតាមការអញ្ជើញរបស់មន្ទីរទេសចរណ៍ខេត្តជាំងស៊ូ។

...

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅ Suzhou Administrator’s Garden ដ៏ធំ និងល្បីល្បាញដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយ UNESCO នាទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ លើការរៀបចំបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ការគ្រប់គ្រងចំណូលចំណាយ និងការបង្កើតផលិតផលសេវាកម្មទេសចរណ៍ ការរៀបចំ Storytelling ក៏ដូចជាបទពិសោធរៀបចំព្រឹត្តការណ៍ថ្មី និងទាក់ទាញដើម្បីជំរុញទេសចរណ៍ទាក់ទាញភ្ញៀវទេសចរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print