ភ្នំពេញ ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយលោក ថេង សុថុល អភិបាលខណ្ឌ៧មករា នាវេលាម៉ោង០៩យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះបានដឹកនាំក្រុមការងាចុះត្រួតពិនិត្យមើលវឌ្ឍនភាព ក្នុងដំណើរការវាយអគារអតីតសណ្ឋាគារអង្គមានជ័យ ដើម្បីធានាបានសុខសុវត្ថិភាពដល់បងប្អូនអ្នកធ្វើដំណើរ នាពេលរាត្រី ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះ មុនីវង្ស កែងមហាវិថីកម្ពុជាក្រោម ក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើយោងតាមការបញ្ជាក់ពីមន្ត្រីជំនាញ ក្រុមហ៊ុន សាជីវកម្ម ពិស្ណុការ អន្តរជាតិ បានអោយដឹងថា អគារអតីតសណ្ឋាគារ «អង្គរមានជ័យ» ដែលមានវ័យ ៧៥ឆ្នាំ នឹងត្រូវវាយអោយរាបដល់ដី នៅក្នុងយប់នេះតែម្តង ៕
...










