អន្តរជាតិ៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី៣១ ខែតុលា បានសន្យាបញ្ឈប់ការវាយលុករបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងការវាយលុកនៅទីក្រុង Pokrovsk និង ទីក្រុងKupiansk ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូដែលចេញផ្សាយដោយអង្គភាពសេវាព័ត៌មានថា ប្រធានាធិបតីអ៊ុយក្រែន«រុស្សី មានបំណងប្រែក្លាយប្រទេសរបស់យើងទាំងមូលទៅជាអ្វីដែលពួកគេកំពុងធ្វើនៅទីក្រុង Pokrovsk ទីក្រុងKupiansk និងទីក្រុងផ្សេងទៀត ព្រមទាំងសហគមន៍នានារបស់យើង។ យើងត្រូវតែបញ្ឈប់ពួកគេនៅកន្លែងដែលពួកគេបានចូលមក ហើយបំផ្លាញពួកគេនៅទីនោះ» ។
មេបញ្ជាការកងទ័ពជាន់ខ្ពស់បាននិយាយថា អ៊ុយក្រែនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីការពារមជ្ឈមណ្ឌលយុទ្ធសាស្ត្រ ទីក្រុង Pokrovsk ក្នុងគោលបំណងធានាបាននូវការផ្គត់ផ្គង់ និងផ្លូវជម្លៀស និងកម្ទេចកងទ័ពថ្មើរជើងរបស់រុស្ស៊ីដែលជ្រៀតចូលទៅក្នុងទីក្រុង។
កងទ័ពរុស្ស៊ីបាននិងកំពុងរុលចូលទៅកាន់ ទីក្រុង Pokrovsk ក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែនរយៈពេលជាងមួយឆ្នាំមកហើយ។ លោក Oleksandr Kovalenko អ្នកវិភាគយោធាអ៊ុយក្រែន បាននិយាយថា ការដណ្តើមបានទីក្រុង Pokrovsk អាចធ្វើឱ្យមានការរុលចូលនៅក្នុងតំបន់ Donetsk ដែលរុស្ស៊ីមានបំណងកាន់កាប់ពេញលេញ និងតំបន់ Dnipropetrovsk ដែលនៅជិតខាង៕ដោយ៖តារា

			








