ភ្នំពេញ៖ ក្នុងជំនួបរវាងលោកឧត្តម សេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារ ជាតិ នាយក នាយកដ្ឋានកិច្ចការយោធា សុីវិលជាមួយលោកវរសេនីយ៍ឯក ខាក់ មុិក ម៉ៃសៅ អនុព័ន្ធយោធាថៃដែលបញ្ចប់ អាណត្តិបេសកកម្មការទូតរយៈពេល៣ឆ្នាំ ក្នុងខែតុលា ឆ្នាំ២០១៦ខាងមុខនេះ លោកឧត្តមសេនីយ៍នាយក នាយកដ្ឋាន កិច្ចការយោធាសុីវិលបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ព ប្រទេសទាំង២ កម្ពុជា-ថៃ ពិសេសការជួយ ឧបត្ថម្ភមធ្យោបាយសម្ភារមានដូចជា ទូរទស្សន៍ ម៉ាសុីនបញ្ចាំងស្លាយពិតជាធ្វើ ឲ្យ ខ.ភ.ម.ទទួលបានការបណ្តុះបណ្តាល ភាសាបរទេស ពិសេសភាសាថ ៃក្នុង ចំណោម ភាសាទាំង៤រួមមាន អង់គ្លេស កូរ៉េ វៀតណាម ដែលសាលាបណ្តុះ បណ្តាលក្នុងរយៈពេលកន្លងមក ។
ជំនួបពិភាក្សាការងារនេះបានប្រព្រឹត្ត ទៅកាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅនាយកដ្ឋានកិច្ចការយោធាសុីវិល។
លោកឧត្តមសេនីយ៍ នាយក នាយក ដ្ឋានកិច្ចការយោធាសុីវិលបានថ្លែងអំណរ គុណចំពោះការជួយឧបត្ថម្ភរបស់លោក វរសេនីយ៍ឯក ខាក់ មុិក ម៉ៃសៅ ធ្វើឲ្យ សាលាភាសារបស់នាយកដ្ឋានដំណើរការ ដោយរលូន និងមានកម្មសិក្សាការីសិក្សា ភាសាថៃមានរយៈពេល១៦ខែកន្លងមក ក្នុងអាណត្តិការទូតរបស់លោក ពិសេស បានបើកវគ្គ និងបញ្ចប់វគ្គកន្លងមក ។ ក្នុង នោះបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាង កងទ័ពប្រទេសទាំង២ការចេះភាសាងាយស្រួលដល់ការទំនាក់ ទំនងការងារ និង ផ្នែកទេសចរណ៍ជាដើម ។ ខ្ញុំសង្ឃឹមថាចាប់ពីពេលនេះទៅមុខអនុព័ន្ធយោធាថ្មីដែល នឹងបន្តការងារពីលោក នឹងនាំមកនូវលទ្ធ ផលផ្លែផ្កាជាបន្តទៀត ។
លោកវរសេនីយ៍ឯក ខាក់មុិក ម៉ៃសៅ បានសម្តែងការសាទរចំពោះកិច្ចសហប្រតិ បត្តិការក្នុងអាណត្តិការទូតរបស់លោក ពិសេសធ្វើឲ្យដំណើរការសិក្សារៀនសូត្រ ពីសំណាក់នាយទាហានក្នុងខ.ភ.ម.លើ ភាសាបរទេសមានការអភិវឌ្ឍធនធាន មនុស្សបន្ថែមទៀត ។ ថ្វីដ្បិតខ្ញុំត្រូវបញ្ចប់ អាណត្តិការទូតចុងខែក្រោយនេះប៉ុន្តែអ្នក ថ្មីមកជំនួសនឹងជួយឧបត្ថម្ភមធ្យោបាយ សម្ភារជួយលើការបណ្តុះបណ្តាលផែ្នក ភាសាថៃបន្តទៀត ។
បន្ទាប់មកលោកអនុុព័ន្ធយោធាក៏បាន ជួបសំណេះសំណាលជាមួយកម្មសិក្សា ការីកំពុងសិក្សាប្រកបដោយក្តីសប្បាយរីក រាយទទួលនូវចំណេះដឹងផ្នែកភាសានេះ។
ក្នុងឱកាសនោះដែរក៏មានជូនវត្ថុអនុ ស្សាវរីយ៍ទៅវិញទៅមករវាងលោក ខាក់ មុិក ម៉ៃសៅ នឹងលោកឧត្តមសេនីយ៍ឯក សៅ សារឿន ក្នុងចំណងមិត្តភាព សាមគ្គី ភាពផងដែរ ៕
ដោយ៖ សុខដុម